ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីស៊ើបអង្កេតការលក់បង្ខូចតម្លៃលើដែកថែបស្រោបស័ង្កសីវៀតណាម
ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) បានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើដែកស្រោបស័ង្កសី ឬដែកថែបស្រោបស័ង្កសី មានប្រភព ឬនាំចូលពីប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាម។

កាសែត Viet Nam News បានផ្សាយថា ម៉ាឡេស៊ីក៏បើកការស៊ើបអង្កេតលើប្រភេទដែកដូចគ្នាមានប្រភពមកពីចិន និងកូរ៉េខាងត្បូងផងដែរ។ វិធានការរបស់ម៉ាឡេស៊ីធ្វើឡើងក្រោយមានការប្ដឹងពីក្រុមហ៊ុនឧហ្សាហកម្មក្នុងស្រុករបស់ប្រទេសនេះ។
ដើម្បីឆ្លើយតបភ្លាមៗចំពោះករណីនេះ អាជ្ញាធរដោះស្រាយពាណិជ្ជកម្មបានផ្តល់ស្នើឱ្យសមាគមឧស្សាហកម្មជូនដំណឹងដល់ក្រុមហ៊ុនផលិត និងអ្នកនាំចេញដែលពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការស៊ើបអង្កេតប្រសិនបើចាំបាច់។

គួរគូសបញ្ជាក់ថា ឧស្សាហកម្មដែកថែប និងផលិតផលដែកថែបរបស់វៀតណាម បានរងការស៊ើបអង្កេតពាណិជ្ជកម្ម រួមទាំងការលក់បង្ខូចតម្លៃ ជាបន្តបន្ទាប់ ពីប្រទេសក្នុងតំបន់ និងក្រៅតំបន់ដូចជាឥណ្ឌា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។
ក្នុងចំណាត់ការបែបនេះ ឥណ្ឌាបានដាក់ពន្ធប្រមាណ ៣០ ភាគរយ លើដែកថែបរបស់វៀតណាម ខណៈប្រទេសកំពុងត្រួតពិនិត្យលើពន្ធគយប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបនាំចូលពីវៀតណាមដូចគ្នា។ ក្រៅពីនេះ ឧស្សាហកម្មដែកថែបក៏រងវិធានការពន្ធថ្មី ២៥ ភាគរយ របស់សហរដ្ឋអាមេរិក បន្ថែមពីលើអត្រាពន្ធដែលមានស្រាប់បច្ចុប្បន្ន ២៥ ភាគរយ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?