សេដ្ឋកិច្ច
កសិករដាំឆៃថាវថា ទិន្នផល និងទីផ្សារមានភាពល្អប្រសើរនៅឆ្នាំនេះ
កសិករដាំឆៃថាវ លោក ប្រាយ រ៉ាវុធ អាយុ៣១ឆ្នាំ ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថានៅក្នុងឆ្នាំនេះ ការប្រមូលផលដំណាំឆៃថាវរបស់លោកទទួលបានផលជាង១៥តោន និងអាចលក់ចេញយ៉ាងឆាប់រហ័សទៅកាន់ទីផ្សារ។

ជាកសិករវ័យក្មេង លោក ប្រាយ រ៉ាវុធ ប្រាប់កម្ពុជាថ្មីថា ឆ្នាំ២០២៥នេះ មុខរបរដាំដំណាំវិលជុំ កំពុងទទួលបានផលល្អប្រសើរ និងមានទីផ្សារគួរសម ខណៈតម្លៃក៏អាចលក់ចេញបានសមរម្យ បើធៀបនឹងឆ្នាំទៅមុន។
លោកបានប្រាប់ឱ្យដឹងទៀតថា ឆ្នាំនេះការប្រមូលផលឆៃថាវ ទទួលបានផលជាង ១៥តោន ចំណែកតម្លៃវិញ ឆៃថាវ ១គីឡូ អាចលក់ទៅឱ្យឈ្មួញបានចន្លោះពី ៦០០រៀល ទៅ៧០០រៀល តម្លៃនេះ លោក ប្រាយ រ៉ាវុធ គិតថាអាចចំណេញបានខ្លះ ដោយគិតទៅលើថ្លៃដើមផលិត។
យោងតាមតារាងតម្លៃរបស់ធនាគារ ARDB ចេញផ្សាយនៅថ្ងៃទី ១៣ ខែកុម្ភ ឆ្នាំ ២០២៥ តម្លៃឆៃថាវបោះដុំក្នុងតម្លៃ ១ ៥០០ រៀល ក្នុងមួយគីឡូក្រាម និងលក់រាយតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

លោក ប្រាយ រ៉ាវុធ បានបញ្ជាក់ទៀតថា ចំពោះទីផ្សារវិញ ឆ្នាំនេះមិនពិបាកស្វែងរកទីផ្សារ ដូចឆ្នាំទៅមុននោះឡើយ នេះក៏ដោយសារតែមានឈ្មួញចាស់ៗ បានចុះមកទិញដល់ចម្ការផ្ទាល់តែម្ដង។
កសិកររូបនេះ បានបង្ហើបឱ្យដឹងទៀតថា បន្ទាប់ពីអស់ពីដំណាំឆៃថាវ លោកបានដាំត្រឡាច ក្នុងផ្ទៃដីជាង១ហិកតា ដោយរំពឹងថានឹងទទួលបានផលល្អ និងមានទីផ្សារខ្ពស់ ដូចដំណាំឆៃថាវ ផងដែរ។
លោក ប្រាយ រ៉ាវុធ បានឱ្យដឹងទៀតថា នៅរៀងរាល់ឆ្នាំ លោកតែងតែជ្រើសរើសការដាំដំណាំវិលជុំ ឬអាចហៅម្យ៉ាងទៀតថា ដំណាំចម្រុះ ក្នុងនោះមាន៖ ដំណាំឆៃថាវ ត្រឡាច តាសក់ និងដាំស្រូវ តាមរដូវកាល ដោយមិនទុកដីឱ្យនៅទំនេរចោលនោះឡើយ៕


អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ