Connect with us

ព័ត៌មានអន្ដរជាតិ

គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ

បានផុស

នៅ

គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ បានអនុម័តជំនួយសម្រាប់កូនបំណុល​​ខ្ចីលុយក្រៅធនាគារ ខណៈរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហា​បំណុលគ្រួសារដែលមានកម្រិតខ្ពស់ ហើយ​បង្កឧបសគ្គសម្រាប់កំណើន​សេដ្ឋកិច្ចជាតិ។ នេះបើតាម​ការចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក​ Paopoom Rojanasakul បាននិយាយថា ដើម្បីលើកទឹកចិត្តអ្នកផ្តល់ប្រាក់កម្ចីក្រៅធនាគារឱ្យចូលរួមក្នុងកម្មវិធីជំនួយនេះ​ ប្រាក់កម្ចីដែលមាន​អត្រាការប្រាក់ទាប ប្រមាណ ៥០ ប៊ីលាន​បាត ​នឹង​ដាក់ឱ្យប្រើប្រាស់​សម្រាប់រយៈពេល ៣ ឆ្នាំ ដើម្បីជួយទូទាត់ការខាតបង់របស់ពួកគេ។

លោក​អនុរដ្ឋមន្រ្តីបន្ត​ថា ជំនួយ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​កាត់​បន្ថយ​ការ​បង់​រំលស់ ៣០ ភាគរយ និង​ការ​កាត់​អត្រា​ការ​ប្រាក់ ១០ ភាគរយ​ សម្រាប់​រយៈ​ពេល ៣ ឆ្នាំ។ អ្នកដែលអាច​ទទួល​ជំនួយបាន​ រួមមាន​ កូនបំណុលដែលមានប្រាក់កម្ចីរថយន្តមិនលើសពី ៨០០ ០០០ បាត ​ប្រាក់កម្ចីម៉ូតូរហូតដល់ ៥០ ០០០ បាត និង​ប្រាក់កម្ចីផ្ទាល់ខ្លួនដែលមានកម្រិតឥណទានសរុបរហូតដល់ ២០០ ០០០ បាត។ ​

លោក Paopoom បានបន្ថែមថា អ្នកខ្ចីដែលមានប្រាក់កម្ចីពិបាកសងរហូតដល់ ៥ ០០០ ​បាត នឹងទទួល​បាន​ការអនុញ្ញាតឱ្យសងវិញត្រឹមតែ ១០ ភាគរយ​ ដើម្បីទូទាត់បំណុល។

ការអនុម័ត​លើ​ជំនួយ​របស់គណៈរដ្ឋមន្រ្តីថៃ ​ធ្វើឡើងក្នុង​ចំណោមវិធានការផ្សេងៗទៀត ដើម្បី​ដោះស្រាយបញ្ហា​បំណុលគ្រួសារ ១៦,៣ ទ្រីលាន​បាត គិតត្រឹម​ចុងខែកញ្ញា ឆ្នាំ ២០២៤ ឬ ៨៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជា​​សមាមាត្រខ្ពស់បំផុតមួយ​នៅអាស៊ី។ ៦៥,៤ ភាគរយ នៃបំណុលសរុប ត្រូវបាន​ផ្ដល់ដោយ​ធនាគារ ខណៈនៅសល់ប៉ុន្មានជាបំណុលពីប្រភព​ក្រៅធនាគារ។

​កាលពីខែធ្នូ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា កម្រិតបំណុលគ្រួសារគឺខ្ពស់ពេក ហើយវាគួរតែចុះមកត្រឹម ៧០ ភាគរយ​ នៃផលិតផលក្នុងស្រុកសរុប។ បំណុលគ្រួសារខ្ពស់បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច​ ដែលមន្រ្តីថៃព្យាករថានឹង​មាន​​កំណើន​ត្រឹមតែ «២,៩ ភាគរយ​ ឬតិចជាងនេះ​» នៅឆ្នាំ ២០២៥។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម