ព័ត៌មានជាតិ
NBC និងCTB សហការគ្នាដើម្បីផ្សព្វផ្សាយ និងរៀបចំគោលនយោបាយវិស័យទេចរណ៍កម្ពុជា
ធនាគារជាតិនៃកម្ពុជា (NBC) សហការជាមួយ ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា (Cambodia tourism Board—CTB) ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីកស្តានុពលវិស័យទេចរកម្ពុជា ជាពិសេសរៀបចំគោលនយោបាយទេសចរណ៍ឱ្យចំទិសដៅ។

កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC បានជួបពិភាក្សាការងារជាមួយលោក អិត វិចិត្រ អគ្គនាយករបស់ TBC ដោយផ្តោតលើការរួមគ្នាសហការក្នុងការទាក់ទាញភ្ញៀវទេចរ និងការសម្រួលដល់ការទូទាត់នៅតាមគោលដៅទេសចរណ៍នានា។
លោកស្រីបណ្ឌិតជា សិរី បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថាលោកស្រីបានជួបពិភាក្សាការងារជាមួយលោក អិត វិចិត្រ អគ្គនាយក ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីស្វែងរកចំណុចដែលជាអាចសហការណ៍គ្នាបាន។ ធនាគារជាតិនៃកម្ពុជាបានបង្លើត Bakong tourist App ដើម្បីជាសម្រួលដល់ការទូទាត់របស់ទេសចរណ៍នៅប្រទេសកម្ពុជា និង បានស្នើសុំឲ្យ CTB ជួយសហការណ៍ផ្សព្វផ្សាយ។
លោកស្រីបណ្ឌិតបានបន្តទៀតថា៖«ទន្ទឹមនេះដែល យើងក៏ជួយប្រមូលទិន្ទន័យពាក់ព័ន្ធវិស័យទេសចរណ៍ ជាពិសេសការធ្វើអង្គេតពី ចំណូលពីភ្ញៀវទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ CTB ក្នុងការរៀបចំគោលនយោបាយចំទិសដៅ ។ ធនាគារជាតិក៍បានលើកទឹកចិត្តនិងផ្តល់លក្ខខ័ណអនុគ្រោះមួយចំនួនដល់គ្រិៈស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីផ្តល់ឥណទានក្នុងតម្លៃសមរម្យ ដល់វិស័យទេសចរណ៍»។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផ្លូវការកាលពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤។ គោលបំណងនៃការបង្កើត CTB ដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកល លោក និងតំបន់។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ ដោយកើនឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ