ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ ឱ្យធនាគារកណ្ដាលសហព័ន្ធទម្លាក់អត្រាការប្រាក់ ខណៈទម្លាក់កំហុសទៅលើមេដឹកនាំអាមេរិកអាណត្តិមុន លោក ចូ បៃដិន ចំពោះកំណើនអត្រាអតិផរណាកាលពីខែមករា។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកអាមេរិក។

ការទាមទាររបស់លោក ត្រាំ ធ្វើឡើង ខណៈការិយាល័យស្ថិតិការងារនៃក្រសួងការងារ (BLS) បានចេញផ្សាយនូវរបាយការណ៍ថ្មីដែលបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់អាមេរិក (CPI) បានកើនឡើងដល់ ៣ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅខែមករា ធៀបនឹងកំណើន ២,៩ ភាគរយ នៅខែធ្នូ និងខ្ពស់ជាងការរំពឹងទុករបស់សេដ្ឋវិទូ។ លោក ត្រាំ ដែលសន្យាទម្លាក់តម្លៃទំនិញនៅថ្ងៃដំបូងពេលលោកឡើងកាន់អំណាច បានសរសេរនៅបណ្ដាញសង្គម Truth Social របស់លោកថា «អតិផរណា បៃដិន កើនឡើង»។
លោកសរសេរបង្ហោះក្នុងសារដាច់ដោយឡែកមុននោះថា៖ «អត្រាការប្រាក់គួរតែត្រូវបានបន្ទាប ដែលជាអ្វីដែលនឹងដើរទន្ទឹមគ្នាជាមួយនឹងវិធានការពន្ធនាពេលខាងមុខ!!! ដល់ពេលត្រូវចាប់ផ្ដើមហើយ អាមេរិក!!!»។
គួរឱ្យកត់សម្គាល់ថា ការលើកឡើងពីបញ្ហាទាក់ទងគ្នានៃអត្រាការប្រាក់ ពន្ធគយ និងអតិផរណា របស់លោក ត្រាំ ធ្វើឡើង ក្រោយប្រធានធនាគារកណ្តាល លោក Jerome Powell បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា៖ «យើងមិនចាំបាច់ប្រញាប់ទេ» លើការកាត់បន្ថយអត្រាការប្រាក់ទេ ចំពេលអ្នកបង្កើតគោលនយោបាយអាមេរិកបន្តឃ្លាំមើលពីកំណើនអតិផរណា។ មន្ត្រីផ្សេងទៀតបាននិយាយថាពួកគេក៏កំពុងវាយតម្លៃលើលទ្ធភាពនៃផលប៉ះពាល់ដែលពន្ធគយអាចនឹងមានលើតម្លៃ ទោះបីជាលោក Powell តែងតែជៀសវាងពីការអត្ថាធិប្បាយដោយផ្ទាល់លើបញ្ហានេះក៏ដោយ។
ជាថ្មីម្ដងទៀតនៅថ្ងៃពុធ លោក Powell មិនធ្វើឆ្លើយចំៗទៅនឹងការទាមទាររបស់លោក ត្រាំ ទេ ប៉ុន្តែថា៖ «ប្រជាជនអាចជឿជាក់បានថា យើងនឹងបន្តផ្តោតយកចិត្តទុកដាក់ ធ្វើការងាររបស់យើង និងសម្រេចចិត្តដោយផ្អែកលើអ្វីដែលកំពុងកើតមានក្នុងសេដ្ឋកិច្ច។

គួរគូសបញ្ជាក់ថា លោក ត្រាំ តែងតែងដាក់សម្ពាធលើធនាគារកណ្ដាលឱ្យទម្លាក់អត្រាការប្រាក់ ទោះបីជាលោកគ្មានអំណាចលើការសម្រេចចិត្តរបស់ស្ថាប័នឯករាជ្យមួយនេះក៏ដោយ។ កន្លងមក អ្នកវិភាគព្រមានថា ប្រសិនបើអនុវត្ត គោលនយោបាយដំឡើងពន្ធគយលើទំនិញនាំចូល និងនិរទេសអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់ ត្រាំ នឹងធ្វើឱ្យអតិផរណារបស់ប្រទេសកើនឡើង។
កន្លងមក ធនាគារកណ្ដាលបានដំឡើងអត្រាការប្រាក់ខ្ពស់នៅឆ្នាំ ២០២៣ និងដល់រង្វង់ ៥,២៥-៥,៥ ភាគរយ នៅខែកក្កដា ឆ្នាំ ២០២៣ ដើម្បីទប់ទល់នឹងកំណើនអតិផរណាខ្ពស់ ជាមួយនឹងគោលដៅអតិរផណាគោលមកត្រឹមរង្វង់ ២ ភាគរយ។ យ៉ាងណាមិញ អត្រាការប្រាក់ត្រូវបានទម្លាក់ ១ ភាគរយ ត្រឹមចន្លោះ ៤,២៥-៤,៥ ភាគរយ ខណៈអតិផរណាថយចុះជាបន្តបន្ទាប់។
យ៉ាងណាមិញ សេដ្ឋវិទូបានលើកឡើងថា តួលេខ CPI ប្រចាំខែមករា ឆ្នាំ ២០២៥ នេះ គឺជាសញ្ញាប្រាប់ឱ្យធនាគារកណ្ដាលសហព័ន្ធអាមេរិក កាន់តែប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តបន្តកាត់បន្ថយអត្រាការប្រាក់ ចំពេលមានកំណើននៃភាពមិនប្រាកដប្រជាចំពោះសេដ្ឋកិច្ច ជាពិសេសក្នុងលក្ខខណ្ឌនៃគោលនយោបាយរបស់លោក ត្រាំ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?