Connect with us

សេដ្ឋកិច្ច

​ប្រភពព័ត៌មានថ្មីចុងក្រោយ ក្រុមហ៊ុន​​​កូរ៉េ​កំពុង​សិក្សា​គម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅ​ខេត្តមណ្ឌលគិរី

បានផុស

នៅ

ខណៈគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅខេត្តមណ្ឌលគិរី កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា អាជ្ញាធរខេត្តមណ្ឌលគិរីនៅតែរំពឹងថា គម្រោង​សាងសង់​អាកាស​យានដ្ឋាន​ថ្មី​ខេត្ត​មណ្ឌលគិរី​នឹងចាប់ផ្តើមដំណើរការឆាប់ៗ​នេះ ក្រោមការយកចិត្តទុកដាក់ជំរុញពីរដ្ឋាភិបាលក្នុងការស្វែងរក​ដៃគូឯកជនមកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ចុងក្រោយ កាលពីពេលថ្មីៗ​នេះមាន​ក្រុមហ៊ុន​កូរ៉េ​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌល គិរី​លើ​គម្រោង​សិក្សា​អាកាសយានដ្ឋាន​ខេត្ត​មណ្ឌលគិរី។

ផ្តល់​បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានជាង ២០ ស្ថាប័ន ដែលចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍​ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីមានការប្រែប្រួល បន្តិច ដោយសារអ្នកវិនិយោគមុនបានដកខ្លួន ហើយក្រោយមកក៏មានក្រុមហ៊ុន​មួយ​ទៀត​បាន​ចុះមកសិក្សាបន្ត។

លោក ងិន សុវិមាន បានគូសបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េបានចុះមកពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការសិក្សាសាងសង់ព្រលានយន្តហោះខ្នាតតំបន់នៅ​ខេត្ត​មណ្ឌលគិរី។

បើ​តាម​លោក ងិន សុវិមាន ក្រៅពីសិក្សាវិនិយោគសាងសង់អាកាសយានដ្ឋាន ក្រុមហ៊ុនក៏មានគម្រោងវិនិយោគអភិវឌ្ឍលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ វិនាទី មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម៧ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៤ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម