សេដ្ឋកិច្ច
រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលស្គាល់មានលំហូរជនជាតិចិនសម្រុកចុះមកខេត្តមណ្ឌលគិរី
អាជ្ញាធរខេត្តមណ្ឌលគិរីបានលើកឡើងពីកំណើនជនជាតិចិនចុះមកខេត្តមណ្ឌលគិរីនៅរយៈប៉ុន្មានខែចុងក្រោយនេះ ដែលនាំឲ្យមានការកើនឡើងតម្រូវការផ្ទះជួលយ៉ាងគំហុក។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/mondulkiri-kpt-1536x1024-2-1024x683.jpg)
ឆ្លើយតបការសាកសួររបស់ក្រុមអ្នកសារព័ត៌មានពីវត្តមានជនជាតិចិន ក្នុងដំណើរចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីទទួលស្គាល់ថា ពិតជាលំហូរជនជាតិចិនយ៉ាងគំហុកបានធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរីនៅមួយរយៈចុងក្រោយនេះ ដោយនាំឲ្យមានតម្រូវការផ្ទះជួល ខណៈនៅតាមរីសតក៏មានការកើនឡើងការកក់ជួលស្នាក់នៅពីជនជាតិចិន។
ពាក់ព័ន្ធវត្តមានជនជាតិចិន លោក ងិន សុវិមាន បានគូសបញ្ជាក់ថា លោកក៏មិនទាន់អាចវាយតម្លៃវត្តមានជនជាតិចិនដែលចុះមកខេត្តមណ្ឌលគិរីយ៉ាងគំហុកនៅពេលនេះ ក្នុងរូបភាពឬក្នុងគោលដៅជាក់លាក់ណាមួយនៅឡើយទេ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/463925923_1074013564732257_4957087668333376254_n-1536x1025-1-1024x683.jpg)
ទោះបីយ៉ាងណាក៏ដោយ បើតាមលោក ងិន សុវិមាន ការមកដល់របស់ជនជាតិចិនមកខេត្តមណ្ឌលគិរីយ៉ាងគំហុកនៅប៉ុន្មានខែចុងក្រោយ ដែលទាញការចាប់អារម្មណ៍ពីមជ្ឍដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត មិនទាន់ធ្វើឲ្យប៉ះពាល់ឬនាំឲ្យហាងឆេងដីធ្លីក្នុងខេត្តឡើងថ្លៃ ឬមានការប្រែប្រួលនោះដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2025/02/67690331_678872532585216_4060406938553286656_n.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព