Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធអេស៊ីលីដា រកប្រាក់ចំណូលបានជាង​២២៣លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំមុន

បានផុស

នៅ

ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី១ ដែលបានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិលើផ្សារមូលបត្រកម្ពុជា បានរាយការណ៍ថា សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤  សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៩៧,០៧ ប៊ីលានរៀល (ឬជាង ២២៣លានដុល្លារ) កើនឡើងចំនួន ២២,៩៧ ប៊ីលានរៀល (ឬជាង ៥,៧លានដុល្លារ) ស្មើនឹង ២,៦៣%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ សម្ព័ន្ធធនាគារដែលឈានមុខគេមួយនេះក៏រកប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៩២,៤១ ប៊ីលានរៀល(ឬជិត ៤៩លានដុល្លារ)  កើនឡើងចំនួន ៤១,៨៩ ប៊ីលានរៀល (ឬជាង ១០,៤២លានដុល្លារ) ស្មើនឹង ២៧,៨៣% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៣។

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៣,៦១ ទ្រីលានរៀល (ឬជាង​១០,៨៥៨ពាន់លានដុល្លារ) ដែលកើនឡើងចំនួន កើនឡោះង ៩,៥៥% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៥,៩៧ ទ្រីលានរៀល (ឬជាង១,៤៨៦ពាន់លានដុល្លារ) កើនឡើង ៦,២៧% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

Sokha Hotels

ព័ត៌មានពេញនិយម