Connect with us

សេដ្ឋកិច្ច

រដ្ឋចាប់ដៃជាមួយឯកជន ស្ថាបនាកែលម្អផ្លូវរថភ្លើងកម្ពុជា

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោល​ការណ៍ (Framework Agreement) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ (RRPLC) ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាចូលរួមដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់​រេលវេ ម.ក. (RRPLC) តំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC)។

គម្រោងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការតភ្ជាប់ផ្លូវរថភ្លើង និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកែលម្អបណ្តាញដឹកជញ្ជូន។

កិច្ចព្រមព្រៀងគោលការណ៍នេះផ្តោតលើការពង្រីក និងធ្វើឱ្យទាន់សម័យបណ្តាញផ្លូវរថភ្លើងនៃកម្ពុជា ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការរួមបញ្ចូលតំបន់។

តាមរយៈការកែលម្អការតភ្ជាប់ផ្លូវរថភ្លើង កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយការចំណាយដឹកជញ្ជូន កែលម្អប្រសិទ្ធភាពឡូជីខ្ទិក និងផ្តល់ជម្រើសដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ទំនិញ និងអ្នកដំណើរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយមានប្រសាសន៍ថា៖ “ពិធីចុះហត្ថលេខាថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍផ្លូវរថភ្លើងនៃកម្ពុជា។ យើងខ្ញុំបន្តខិតខំធ្វើការជាមួយរដ្ឋាភិបាលដើម្បីផ្តល់សេវាកម្មផ្លូវដែកដ៏ល្អប្រសើរបំផុត ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមូល។”

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នឹងនៅតែបន្តខិតខំក្នុងការផ្តល់សេវាកម្មផ្លូវរថភ្លើងដ៏មានសុវត្ថិភាព គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព ជូនដល់អាជីវកម្មនានាទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម