Connect with us

សេដ្ឋកិច្ច

កម្ពុជាពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិង​អេទ្បិចត្រូនិក សំដៅអូសទាញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

កម្ពុជាពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក ដើម្បីអូសទាញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារបន្ថែម។ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើស និងកំណត់ជាវិស័យអាទិភាពដើម្បីចូលរួមចំណែក ដល់ការងារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារពន្លឿនវិស័យយានយន្ត និងអេទ្បិចត្រូនិក ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៣។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើលទ្ធផលបឋមនៃការវិភាគទិន្នន័យដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់សម្រាប់​​ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា និងផ្ទៀងផ្ទាត់ទិន្នន័យ ការវិភាគទិន្នន័យ ព្រមទាំងប្រមូលធាតុចូលបន្ថែម ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនៃការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃរបាយការណ៍វឌ្ឍនភាព២ឆ្នាំ។

ក្របខណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានទទួលការអនុម័តពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ផ្អែកតាមរបបរាយការណ៍ដូចដែលបានកំណត់នៅក្នុងក្របខណ្ឌនេះ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជាសម្រាប់ដាក់ជូនគណៈកម្មាធិការប្រតិបត្តិពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ ហើយបន្តនីតិវិធីស្នើសុំដាក់ឆ្លងកិច្ចប្រជុំគណៈកម្មា​ធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។

ក្រុមការងារបច្ចេកទេសបានធ្វើបទបង្ហាញចំនួន៣ស្តីពីលទ្ធផលបឋមនៃការវិភាគទិន្នន័យសូចនាករទាំងបីកម្រិតគឺកម្រិតយុទ្ធសាស្ត្រ កម្រិតវិស័យ និងកម្រិតបច្ចេកទេស ដែលទិន្នន័យសូចនាករទាំងនេះគឺជាធាតុចូលសំខាន់ដើម្បីបញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យ​យានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។

បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងផ្តល់ធាតុចូលលើភាពត្រឹមត្រូវនៃទិន្នន័យ និងការវិភាគទិន្នន័យបឋមដែលក្រុមការងារបានរៀបចំ និងជំរុញការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទទួលបន្ទុកដឹកនាំអនុវត្តវិធានការ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមដែលក្រសួង ស្ថាប័នជួបប្រទះក្នុងការអនុវត្តវិធានការ។

ប្រធានអង្គប្រជុំបានសំណូមពរឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្តល់ទិន្នន័យឱ្យបានឆាប់រហ័ស ដើម្បីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឆាប់បានធ្វើការបូកសរុប និងបញ្ចប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។

ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានកំណត់ការអភិវឌ្ឍជាក់លាក់ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងនៃការប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលនៃការផលិតគ្រឿងបង្គុំយានយន្ត និងមជ្ឈមណ្ឌលផលិតបរិក្ខាអេឡិកត្រូនិក។

ការអនុវត្តផែនទីបង្ហាញផ្លូវនេះ នឹងបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តប្រមាណ ៥០០ លានដុល្លារអាមេរិក និងក្នុងវិស័យអេឡិកត្រូនិកប្រមាណ ១,៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៧ និងបង្កើតការងារថ្មី ក្នុងវិស័យយានយន្តប្រមាណ ១ ម៉ឺនកន្លែង និងវិស័យអេឡិចត្រូនិកប្រមាណ ១ ម៉ឺន ៦ ពាន់កន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៧ វិនាទី មុន

កម្ពុជាពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិង​អេទ្បិចត្រូនិក សំដៅអូសទាញកំណើនសេដ្ឋកិច្ច

ព័ត៌មានជាតិ៨ នាទីutes មុន

មហាស្រពគីហ្សូណាកម្ពុជា-ជប៉ុន ២០២៥ ជាសក្ខីភាពនៃចំណងមិត្តភាពដ៏យូអង្វែងរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្នុងខែមករាឆ្នាំនេះ កុមារជិត៣រយនាក់ កើតជំងឺគ្រុនឈាម ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

អាកោត្នោតខ្ទិះ
ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកលក់នំអាកោត្នោតខ្ទិះ នៅក្រុងបាត់ដំបងម្នាក់ អាចរកប្រាក់ចំណូលពី១លានរៀលទៅ២លានរៀល ក្នុងមួយថ្ងៃ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម