សេដ្ឋកិច្ច
មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើតេស្តវិភាគសំណាកបានជាង ១ ម៉ឺន នៅក្នុងឆ្នាំ ២០២៤
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(STINL)បានធ្វើតេស្តវិភាគសំណាកចំនួន ១១០១៨ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) ដើម្បីស្វែងយល់ពីតួនាទី សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនាគតរវាងគណៈកម្មាធិការទី៩ រដ្ឋសភា និងក្រសួងឧស្សាហកម្ម នៅថ្ងៃទៅ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហែម វណ្ឌឌី មានប្រសាសន៍ថា បច្ចុប្បន្ន វិទ្យាស្ថានជាតិ វនប កំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួន ដូចជាគម្រោងប្រព្រឹត្តិកម្មវិទ្យុសកម្មសម្លាប់មេរោគលើផលិតផលចំណីអាហារដោយសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេងដើម្បីបំផុសទឹកចិត្តយុវជនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រនាពេលអនាគត, និងគម្រោង ស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់វិស័យឯកជន។
ដោយឡែក មន្ទីរពិសោធន៍ជាតិ វបន ក្រោយពីបានកែទម្រង់ បានពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗ ដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី។ ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរី និង NATA ប្រទេសអូស្ត្រាលី។

លោក រដ្ឋមន្ត្រី ក៏បានដឹងបន្ថែមដែរថា មន្ទីរពិសោធន៍ក៏គ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច(MEEL) និងមន្ទីរពិសោធន៍ស្រាវជ្រាវដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ ជាពិសេស ការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
(STINL)ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការផ្តោតជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានជាតិ វបន លើការស្រាវជ្រាវអនុវត្ត(Applied Research) ដែលជំរុញការបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប ស្របតាមលទ្ធផលខាងលើនេះគណៈប្រតិភូនៃគណៈកម្មាធិការទី៩ រដ្ឋសភា បានកោតសរសើរចំពោះសមិទ្ធផលរបស់ស្ថាប័នទាំងពីរ និងបានបញ្ជាក់ការគាំទ្រលើតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច គាំទ្រដល់យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងបញ្ជាក់ពីស្មារតីសហប្រតិបត្តិការរវាងអង្គនិតិបញ្ញត្តិ និងស្ថាប័នទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?