Connect with us

សេដ្ឋកិច្ច

កម្ពុជា នឹងចូលរួមពិព័រណ៌តាំងបង្ហាញបច្ចេកវិទ្យាថ្មី នៅប្រទេសចិន

បានផុស

នៅ

កម្ពុជានឹងចូលរួមព្រឹត្តិការពិព័រណ៌ “The 23rd China International Environment Protection Exhibition and Conference (CIEPEC 2025)” ដែលនឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១០-១២ ខែមេសា ឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង ប្រទេស​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្ពុជាបានប្រកាសថា ការ​រៀប​ចំ​នូវ​ព្រឹត្តិការណ៍ពិព័រណ៍​នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីបច្ចេក​វិទ្យាទំនើបទាន់សម័យ និងស្វែងរកដៃគូពង្រីកទីផ្សារលើកិច្ចការពារបរិស្ថាន។

ពិព័រណ៍នេះ នឹងផ្តល់ ឱកាស​ដល់​ក្រុមហ៊ុន សហគ្រាស​កម្ពុជា​ចូលរួមដាក់​តាំង​បង្ហាញ​នូវបច្ចេកវិទ្យាថ្មី បង្កើតបណ្តាញអាជីវកម្ម បង្កើត ដៃគូពាណិជ្ជកម្មជា​មួយ​​ពាណិជ្ជករអន្តរជាតិ​ដែលមានសក្តានុពលក្នុងទីផ្សារប្រទេសចិន។

អ្នកចូលរួមត្រូវមាន​កាតព្វកិច្ចបង់ថ្លៃស្តង់ជូនគណៈកម្មការរៀបចំតាមតម្លៃជាក់ស្តែង។ ក្នុងន័យនេះ ពាណិជ្ជករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមធ្វើការ ទំនាក់ទំនងបំពេញបែបបទចូលរួមតាមរយៈលោកស្រី Zheng Tiantian ទូរស័ព្ទលេខ +86-1052806519 ឬអ៊ីម៉ែល៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម