ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងខ្ចីចិន សម្រាប់គម្រោងផ្លូវរថភ្លើង ៨,៣ ប៊ីលានដុល្លារ ភ្ជាប់ប្រទេសទាំង២
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមគ្រោងនឹងខ្ចីប្រាក់ពីរដ្ឋាភិបាលចិន ដើម្បីប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងថ្មីតម្លៃ ៨,៣ ប៊ីលានដុល្លារ ដែលតភ្ជាប់រវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោករដ្ឋមន្ត្រី Nguyen Hong Minh បានប្រាប់សភាថា៖ «ប្រព័ន្ធផ្លូវរថភ្លើងបច្ចុប្បន្នរបស់វៀតណាម គឺហួសសម័យ ហើយប្រទេសត្រូវការប្រព័ន្ធផ្លូវរថភ្លើងថ្មី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន»។ គម្រោងផ្លូវរថភ្លើងថ្មី តភ្ជាប់ពីទីក្រុងព្រំដែន Lao Cai កាត់តាមរដ្ឋធានី ហាណូយ ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែរ Haiphong និងត្រូវសាងសង់ឡើងដើម្បីដឹកអ្នកដំណើរ និងទំនិញ។
បើតាមលោក Minh គម្រោងនេះគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំនេះ និងបញ្ចប់នៅឆ្នាំ ២០៣០។ ចំពោះកម្ចីពីចិន លោកមិនបានបញ្ជាក់ជាលម្អិតនោះទេ។
គួរគូសបញ្ជាក់ថា វៀតណាមមានគម្រោងកសាងឡើងវិញនូវប្រព័ន្ធផ្លូវរថភ្លើងចាស់ៗរបស់ខ្លួន ហើយកន្លងមកបានទាក់ទងទៅចិន សម្រាប់ការផ្តល់មូលនិធិ និងការប្រើប្រាស់បច្ចេកវិទ្យា។
កាលពីខែវិច្ឆិកា ឆ្នាំមុន សមាជិកសភាវៀតណាមបានអនុម័តសេចក្ដីសម្រេចចិត្តដើម្បីដែលគាំទ្រគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ ប៊ីលានដុល្លារ ប្រវែង ១ ៥៤១ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងហាណូយ ទៅក្រុងហូជីមិញ និងគ្រោងដាក់ដំណើរការនៅឆ្នាំ ២០៣៥៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ