Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារពិភព​លោក៖ ថៃប្រឈមនឹងហានិភ័យសារពើពន្ធដោយសារចំណាយច្រើន

បានផុស

នៅ

ធនាគារពិភពលោកបាន​ព្រមាន​ថា យុទ្ធសាស្រ្តរបស់​ថៃក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការចំណាយ អាចនាំឱ្យមានការចំណាយខ្ពស់សម្រាប់ការថែទាំមនុស្សចាស់ ការវិនិយោគ និងបញ្ហាប្រឈមក្នុងការរក្សាកម្រិតបំណុលសាធារណៈប្រកបដោយនិរន្តរភាព។ នេះបើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​​បាន​និយាយ​ក្នុងរបាយការណ៍តាមដានសេដ្ឋកិច្ចរបស់ប្រទេសថៃ ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រនេះ​ថា ថៃអាចបង្កើនភាពធន់នឹងសារពើពន្ធ ចំពេលមានការកើនឡើងនៃការចំណាយ តាម​រយៈការកាត់បន្ថយការឧបត្ថម្ភធនថាមពល ការបង្កើនពន្ធ និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្មី និងធនធានមនុស្ស។

របាយការណ៍លើកឡើងថា វិធានការជំរុញ​កំណើនសេដ្ឋកិច្ច​ផ្សេង​ៗ​ បានបង្កើនសម្ពាធសារពើពន្ធ ដោយ​រួម​មាន​ទាំង​កម្មវិធីកាបូបឌីជីថល ដែល​សំដៅទៅលើគំនិតផ្តួចផ្តើមចែកលុយឱ្យពលរដ្ឋ​ របស់​រដ្ឋបាលអ្នកស្រីនាយករដ្ឋមន្ត្រី ផែតងតាន​ ស៊ីណាវ៉ា​ត្រា ​ដើម្បីជំរុញសេដ្ឋកិច្ច។

គួរ​គូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃបាន​ដើរអូស​ជើង​ចាញ់​ប្រទេស​ជិតខាងរបស់ខ្លួន ​ដោយសារតែ​កំណើន​បំណុលគ្រួសារ កម្សោយ​តម្រូវការក្នុងស្រុក និង​ផលប៉ះពាល់លើ​វិស័យ​ផលិតកម្ម​ដោយសារតែទំនិញ​ថោកៗរបស់​ចិន​។ ​

កន្លងមក​ រដ្ឋាភិបាលថៃបានបង្ហាញពីការចំណាយថវិកាកាន់តែធំ ការផ្តល់សាច់ប្រាក់ និងវិធានការបន្ធូរបន្ថយបំណុល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំពេលមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ជុំវិញ​គោលនយោបាយ​ពន្ធគយ​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ​

យ៉ាងណាមិញ ធនាគារពិភពលោកបាននិយាយថា ​សេដ្ឋកិច្ចថៃរំពឹង​ថានឹង​បន្ត​ស្ទុះងើប​ឡើងវិញ​នៅឆ្នាំនេះ ដែលជំរុញ​ដោយតម្រូវការក្នុងស្រុក​ខ្លាំង និងផែនការ​​សារពើពន្ធ។ កំណើនសេដ្ឋកិច្ចរបស់​ប្រទេស រំពឹង​ថានឹង​កើនឡើង ២,៩ ភាគរយ ឆ្នាំ​នេះ​ ពោលគឺកើនឡើងពី ២,៦ ភាគរយ កាលពីឆ្នាំមុន។ ប៉ុន្តែអត្រានេះនឹង​ថយចុះ​មកវិញ​ត្រឹម ២,៧ ភាគរយ នៅឆ្នាំ ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+២ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​លោក Sunak៖ ទ្រព្យ​​សម្បត្តិរដ្ឋរុស្ស៊ី​​​​ដែល​បង្កក ​​ប្រឈមហានិភ័យ​បានទៅរុស្ស៊ីវិញ​​

លក្ខិណា យ៉ានុត
ជីវិតកម្សាន្ដ២ ម៉ោង មុន

លក្ខិណា យ៉ានុត​ មានអ្នកច្បាស់លាស់ហើយ ខណៈកំពុងរីករាយជុំគ្រួសារក្នុងឱកាសពិធីភ្ជាប់ពាក្យខ្លួនថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

Sokha Hotels

ព័ត៌មានពេញនិយម