Connect with us

ព័ត៌មានអន្ដរជាតិ

IEA៖ តម្រូវការអគ្គិសនីសកល​នឹង​កើនឡើង ៤ ភាគរយ ដល់ឆ្នាំ ២០២៧

បានផុស

នៅ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា តម្រូវការអគ្គិសនីសកល​ប្រចាំឆ្នាំ​រំពឹងថានឹងកើនឡើង ៤ ភាគរយ ពោលគឺច្រើនជាងការប្រើប្រាស់សរុបរបស់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៧​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដែល​មាន​ឈ្មោះថា​ «អគ្គិសនី ២០២៥» បាននិយាយថា ​កំណើន​នេះ​ត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការប្រើប្រាស់អគ្គិសនីដ៏រឹងមាំសម្រាប់ផលិតកម្មឧស្សាហកម្ម ការកើនឡើងនៃតម្រូវការម៉ាស៊ីនត្រជាក់ ការបង្កើនល្បឿននៃការប្រើប្រាស់អគ្គិសនី ដែលជំរុញ​ដោយវិស័យដឹកជញ្ជូន និង​ការរីកលូតលាស់រហ័សនៃ​មជ្ឈមណ្ឌលទិន្នន័យ។

ភាគច្រើននៃកំណើនតម្រូវការអគ្គិសនីក្នុងរយៈពេល ៣ ឆ្នាំខាងមុខ បាន​មក​ពី​​ប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ​ ដែលរួមចំណែក​ប្រមាណ ៨៥ ភាគរយ នៃកំណើន​ ​ជាពិសេស​នៅ​ចិន ដែលតម្រូវការអគ្គិសនីបានកើនឡើងលឿនជាងសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ២០២០។ ការប្រើប្រាស់អគ្គិសនីរបស់​ចិន បានកើនឡើង ៧ ភាគរយ​ នៅឆ្នាំ ២០២៤ ហើយ​រំពឹងថានឹងកើនឡើងប្រហែល ៦ ភាគរយ ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៧​។

ប្រទេស IEA លោក Keisuke Sadamori បាននិយាយថា ការកើនឡើងនៃតម្រូវការអគ្គិសនីពិភពលោកឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសំខាន់ៗ​ក្នុងប្រព័ន្ធថាមពល និងការចាប់ផ្តើមនៃ «យុគសម័យអគ្គិសនី» ថ្មី។ ទោះជាយ៉ាងណាក៏ដោយ វាក៏បង្កបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលនានាក្នុងការធានាថាមពលប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងនិរន្តរភាពផងដែរ​។

របាយការណ៍របស់ IEA បន្តថា ប្រភពថាមពលដែលមានការបំភាយកាបូន​ទាបដូចជា ថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរ ​រំពឹងថានឹងអាចកើនឡើងទៅតាម​និន្នាការកំណើនតម្រូវការសកល ខណៈ​ចំណែកនៃធ្យូងថ្មនៅក្នុងល្បាយថាមពលត្រូវបាន​កាត់បន្ថយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម