ព័ត៌មានជាតិ
ធនាគារពិភពលោកប្តេជ្ញាបន្តជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុកម្ពុជា
លោកស្រី Lalita M. Moorty នាយក ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានលើកឡើងថា ធនាគារពិភពលោកនៅតែបន្តការផ្តល់នូវជំនួយបច្ចេកទេសនានាដើម្បីចូលរួមចំណែកដល់បន្តការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

ការលើកឡើងរបស់លោកស្រី Lalita ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោកស្រី Lalita M. Moorty បានលើកឡើងអំពី ស្ថានភាពទូទៅនៃសេដ្ឋកិច្ចពិភពលោក បេសកកម្មរបស់ធនាគារពិភពលោក វឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់ និងលទ្ធភាពរបស់ធនាគារពិភពលោកក្នុងការផ្តល់ជំនួយបច្ចេកទេសនានាជូនធនាគារជាតិនៃកម្ពុជាតាមការចាំបាច់ ប្រសិនបើត្រូវការ និងព្រមទាំងចង់ស្វែងយល់បន្ថែមពីស្ថានភាពទូទៅនៃប្រព័ន្ធធនាគារនៅកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរីបានថ្លែងា កន្លងមក ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដូចជា គោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថល ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលមិនត្រឹមតែត្រូវបានប្រើប្រាស់ជាប្រព័ន្ធទូទាត់ប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ជាសូចនាករនៃលំហូរសាច់ប្រាក់របស់សហគ្រាសធន់តូចនិងមធ្យមសម្រាប់ការវាយតម្លៃផ្នែកឥណទាន ដែលនេះ ជាជំហានថ្មីមួយសម្រាប់វិស័យធនាគារនៅកម្ពុជា។

លោកស្រីបណ្ឌិតក៏បានគួសបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុនក្រេឌីតប៊ុយរ៉ូកម្ពុជា ក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាគឥណទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាចំណែកមួយនៃវិធានការពារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រីបណ្ឌិត ជា សិរីក៏បានឡើងពីការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ហើយធនាគារជាតិនៃកម្ពុជាក៏នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារពិភពលោកនិងដៃគូអភិវឌ្ឍនានា ផងដែរ ស្របតាមតម្រូវការនិងបរិបទរបស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ