Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃអង្ករនាំចេញវៀតណាម ធ្លាក់ចុះ​ទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំ

បានផុស

នៅ

តម្លៃ​អង្ករ​បាក់ ៥ ភាគរយ របស់​វៀតណាម បាន​ធ្លាក់ប្រមាណ ៥,៩ ភាគរយ បន្ថែមទៀត​រាប់តាំង​ពីចុងឆ្នាំ ២០២៤ មក មក​នៅត្រឹម ៣៩៧ ដុល្លារ/តោន ដែល​វា​ជា​តម្លៃទាប​បំផុតក្នុងរយៈពេល​ ៩ ឆ្នាំ។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត VnExpress កាលពីពេល​ថ្មីៗនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃនេះ​គិតត្រឹមថ្ងៃទី១២ កុម្ភៈ ធៀប​នឹង​អង្ករបាក់ ៥​ ភាគរយ ថៃ​ ដែលត្រូវ​បាន​នាំចេញ​ក្នុងតម្លៃ ៤២៥ ដុល្លារ/តោន ឥណ្ឌា ៤១៣ ដុល្លារ/តោន និងប៉ាគីស្ថាន ៤០២ ដុល្លារ/តោន។ នេះ​បើយោង​តាម​សមាគមស្បៀងអាហារវៀតណាម។

អាជីវករវៀតណាម​លើកឡើងថា តម្លៃបច្ចុប្បន្ន​តំណាង​ឱ្យការធ្លាក់ចុះ​ជាង ៤០ ភាគរយ រាប់​តាំងពី​អង្ករនាំចេញ​វៀតណាម​កើនឡើងដល់ ៧០០ ដុល្លារ/តោន នៅពាក់កណ្ដាលខែសីហា​ឆ្នាំ ២០២៣។

​អ្នកជំនាញ​ថៃលើកឡើងថា ការធ្លាក់ចុះនៃតម្លៃអង្ករវៀតណាមគឺដោយសារតែ​ការដកបំរាមនាំចេញអង្កររបស់​ប្រទេស​ឥណ្ឌា ដែលធ្វើឱ្យ​ការផ្គត់ផ្គង់អង្ករជន់លិចទីផ្សារ។ គេរំពឹង​ថា​ តម្លៃអង្ករវៀតណាម​នឹង​បន្តធ្លាក់ចុះ​ទៀត នៅពេល​រដូវប្រមូលផលថ្មីចូល​មកដល់ ខណៈមាន​ការរំពឹង​ទុកពី​កំណើននៃទិន្នផលដោយសារតែអាកាសធាតុអំណោយផលឆ្នាំនេះ​។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាមបាននាំចេញអង្ករចំនួន ៥ សេន តោន ក្នុង​តម្លៃ ៣០៨ លាន​ដុល្លារ កាលពីខែមុន កើនឡើង ១ ភាគរយ បើគិតពីបរិមាណ​ ប៉ុន្តែធ្លាក់ចុះ​ ១០,៤ ភាគរយ បើ​គិត​ពីតម្លៃ ធៀប​នឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​។ សមាគមស្បៀងអាហារបានព្យាករថា ការនាំចេញរបស់​វៀតណាម​នឹង​មានចំនួន ៧,៥ លាន​តោន ឆ្នាំនេះ​ ធ្លាក់ចុះ​ពី​ ៩ លាន​តោន ឆ្នាំំមុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម