ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ បញ្ហាអាកាសធាតុបង្កការខាតបង់ទិន្នផលដូងប្រេងរាប់ប៊ីលានដុល្លារ
ឥណ្ឌូណេស៊ីព្រមានថា ឧស្សាហកម្មដូងប្រេងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើងៗពីការប្រែប្រួលអាកាសធាតុ ជាមួយនឹងការអូសបន្លាយនៃគ្រោះរាំងស្ងួត និងកំណើនសីតុណ្ហភាព ដែលគំរាមកំហែងដល់ទិន្នផលដូងប្រេងគិតជាទឹកប្រាក់រាប់ប៊ីលានដុល្លារនៅក្នុងប្រទេសផលិតធំៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ឥណ្ឌូណេស៊ីផ្ទាល់ ដែលជាប្រទេសនាំចេញដូងប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានជួបប្រទះនឹងកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ដាំសំខាន់ៗផ្សេងៗ ដែលនាំឱ្យផលិតកម្មដូងប្រេងរបស់ប្រទេសនេះ ធ្លាក់ចុះរហូតដល់ ១០ ភាគរយជារៀងរាល់ឆ្នាំ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ SMART ។ ប្រសិនបើនិន្នាការនេះនៅតែបន្ត ឧស្សាហកម្មដូងប្រេងឥណ្ឌូណេស៊ីអាចប្រឈមមុខនឹងការបាត់បង់រហូតដល់ ៤,៦ ប៊ីលានដុល្លារ ក្នុងមួយឆ្នាំៗ។
លោក Reni Subawati អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ SMART បានលើកឡើងក្នុងសន្និសីទអន្តរជាតិស្តីពីប្រេងដូង និងបរិស្ថាន (ICOPE) ២០២៥ នៅកោះបាលី កាលពីថ្ងៃសុក្រថា៖ «ការប្រែប្រួលអាកាសធាតុ កាន់តែមិនអាចទាយទុកជាមុនបាន ហើយផលប៉ះពាល់របស់វាទៅលើចម្ការ(ដូងប្រេង)គឺធ្ងន់ធ្ងរ។ នោះហើយជាមូលហេតុដែលយើងកំពុងបណ្ដុះគ្រាប់ពូជដូងប្រេងដែលពង្រឹងហ្សែន ដើម្បីធន់នឹងគ្រោះរាំងស្ងួត»។

ក្រៅតែពីឥណ្ឌូណេស៊ី ការប្រែប្រួលអាកាសធាតុក៏កំពុងរំខានដល់ឧស្សាហកម្មដូងប្រេងរបស់ប្រទេសកូឡុំប៊ីផងដែរ។ ថ្លែងនៅ ICOPE ដូចគ្នា លោក Ivan Mauricio Ayala Diaz នៃក្រុមហ៊ុនដូងប្រេង Cenipalma បានព្រមាន ថាការកើនឡើងសីតុណ្ហភាពសកល ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការដូរដីប្រើប្រាស់ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃ ប្រជាជន និងចម្ការដូងប្រេង។
កង្វល់ដ៏គួរឱ្យព្រួយបារម្ភបំផុតមួយគឺការធ្លាក់ចុះនៃទិន្នផលដូងប្រេង ដោយចម្ការរបស់ប្រទេសកូឡុំប៊ីទទួលរងនូវភាពតានតឹងផ្នែកអេកូឡូស៊ី រួមទាំងជំងឺ ដែលបណ្ដាលមកពីកម្ដៅខ្លាំង៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២៣ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ