Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន អ ធី អិន ខេ រីថែល សម្ពោធផ្លូវការហាងលក់សម្លៀកបំពាក់ Cartenz Tactical Cambodia ដំបូងនៅកម្ពុជា ដែលនាំចូលម៉ាកយីហោផ្តាច់មុខពីប្រទេសឥណ្ឌូនេស៊ី

បានផុស

នៅ

ក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃនៃទិវាក្តីស្រឡាញ់ Valentine’s Day ក្រុមហ៊ុន អ ធី អិន ខេ រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅកម្ពុជា ដែលមានសំលៀកបំពាក់ទាន់សម័យ គុណភាពល្អដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប កាបូបស្ពាយ មួក នាឡិកា ហើយក្រៅពីសំលៀកបំពាក់ ក៏មានសម្ភារៈផ្សេងៗ ល្អៗសម្រាប់ប្រើ ធានាទាំងគុណភាព និងតម្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ ប្រារព្ធឡើងក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងមានការអញ្ជើញចូលរួមពី Mr. Billy Andrias Budijanto អគ្គនាយកប្រតិបត្តិ Cartenz Tactical Indonesia តំណាងស្ថានទូតឥណ្ឌូនេសុីប្រចាំកម្ពុជា និងមិត្តភ័ក្ត បងប្អូនអ៊ំពូមីងជាច្រើនដែលបានចូលរួមពិធីដ៍អធិកអធមនេះ។

Cartenz Tactical ជាម៉ាកយីហោមកពីប្រទេសឥណ្ឌូនេសុីដែលនាំចូលមកទីផ្សាកម្ពុជាផ្តាច់មុខដោយ ក្រុមហ៊ុន អ ធី អិន ខេ រីថែល មានទីតាំងស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical  សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅនៅរោងចក្រ CartenzTactical ផ្ទាល់ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃ ការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលបើកនៅកម្ពុជា។

សូមទំនាក់ទំនងលេខទូរសព្ទ 095 889 898

ទីតាំងហាង?Location: https://maps.app.goo.gl/YoMK1eSaE4Q6vbh17?ឭg_st=com.google.maps.preview.copy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤១ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៦ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម