Connect with us

សេដ្ឋកិច្ច

សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជាង ៣០០០ ទទួលបានការធានាឥណទានពី CGCC ​ក្នុងទំហំទឹកប្រាក់ ២៦០ លានដុល្លារ

បានផុស

នៅ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាស​ខ្នាត​​​មីក្រូ តូច និងមធ្យម (MSMEs) ​ចំនួន ៣១៣៩ គណនី ស្មើនឹងទំហំទឹកប្រាក់ឥណទាន​ចំនួ​ន​​ ២៦០ លានដុល្លារ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៤ ដែលផ្តល់លទ្ធភាពដល់សហគ្រាស​ទាំង​នោះមានទុនដើម្បីយក​ទៅ​បន្តនិរន្តភាព និងពង្រីកអាជីវកម្មរបស់ពួកគេ បន្ទាប់ទទួលរងផល​ប៉ះពាល់​​ដោយ​ការរីក​រាលដាលនៃជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍ថា សាជីវកម្ម​ធានា​​ឥណ​ទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និង​មធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនា​គារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមាន​លទ្ធ​ភាព​​ច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់​សហគ្រាសខ្នាតតូច និង​មធ្យម។

លោក ណូ លីដា បញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយកកម្ពុជាថ្មីនៅថ្ងៃសុក្រទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥​ ថា ប្រសិនបើឥណទាន​ទាំង ២៦០ លានដុល្លារ មិនមានការធានាពី CGCC ឥណទាន​ទាំងអស់នេះ មិនអាចបញ្ចេញដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានទេ មូលហេតុដោយ​សារ​តែកម្ចី ២៦០ លានដុល្លារនេះ មិនមានទ្រព្រទ្យធានាគ្រប់គ្រាន់ ឬក៏ SMEs ដែលគាត់ទទួល​បាន​ការធានាឥណទាននេះ មានហានិភ័យក្នុងកម្រិតណាមួដែលធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិ​​​រញ្ញ​វត្ថុ​ទាំងអស់ មិនអាចរ៉ាប់រងបាន។

លោក ណូ លីដាបញ្ជាក់ថា៖ «ក្នុងចំណោមជាង ៣ ពាន់គណនីដែលខ្ញុំបានជម្រាបជូនហ្នឹង មាន​ជាង ២ ពាន់គណនី គឺជាកម្ចីដែលមានទ្រព្យធានាឥណទានមិនគ្រប់គ្រាន់ ឬក៏អត់ទ្រព្យធា​នា​តែម្ដង អញ្ចឹងវាច្រើនលើសលប់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម