ព័ត៌មានជាតិ
កម្ពុជានឹងធ្វើការបោះផ្សាយមូលបត្ររដ្ឋនៅថ្ងៃទី១៩ខាងមុខនេះដើម្បីកៀរគរទុន៦លានដុល្លារ
ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីធ្វើការទិញមូលបត្ររដ្ឋ ដែលខ្លួនឹងធ្វើការបោះផ្សាយនៅថ្ងៃទីខាងមុខនេះ ដើម្បីប្រមូលទុនប្រមាណ៦លានដុល្លារពីវិស័យឯកជន។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ៖« ធនាគារជាតិនៃកម្ពុជាសូមជម្រាបជូនដំលើងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជ្រាមថា ការជញថ្លៃលក់មូលបត្ររដ្ឋ លើកទី៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តាមមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:៣០រសៀល»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី៣០ ខែកមរា ក្រសួងនឹងបោះផ្សាយនូវមូលបត្ររដ្ឋសរុបចំនួន ២៤ ពាន់ឯកតាតាមរយៈ ធនាគារជាតិនៃកម្ពុជាដែលជាភ្នាក់ងារបោះផ្សាយ ជាមួយតម្លៃចារឹក ១លាន រៀលក្នុងមួយឯកតា ខណៈថ្លៃបោះផ្សាយគឺចន្លោះពី៩៩៥ ៦០៧ ដល់ ៩៩៨ ០៤៤រៀលក្នុងឯកតា។ ការបោះផ្សាយនឺងនឹងមានរយៈពេល១ឆ្នាំ (២០២៥-២០២៦) ជាមួយអត្រាគូប៉ុង ២,៨០% ក្នុងមួយឆ្នាំ និង ចំនួនដងនៃការទូទាត់គូប៉ុងគឺនឹងធ្វើឡើង២ដង។
កាលពីថ្ងៃទី១៣ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានដាក់ផែនការបោះផ្សាយលក់មូលបត្ររដ្ឋចេញផ្សាយ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP) ក្នុងទំហំ ៥០០ ប៊ីលានរៀល (ឬជាង១២៣,៦៨៧ លានដុល្លារ)។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានពន្យល់ថាតាមក្របខ័ណ្ឌគោលនយោបាយ មូលបត្ររដ្ឋអាចទិញបានតែនៅលើទីផ្សារបឋមតែប៉ុណ្ណោះដែលភាគច្រើនទិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពស្រដៀងៗគ្នានេះជាច្រើនទៀត។
លោក សុខសេនសាន បានថ្លែងថា៖«វិនិយោគិនផ្សេងទៀតរួមទាំងសាធារណជន នឹងអាចវិនិយោគលើមូលបត្ររដ្ឋនៅលើទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែជំរុញឱ្យមានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកបានឱ្យដឹងទៀតថា៖ «ការបោះផ្សាយនេះ គឺសម្រាប់ផ្តល់ហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាបានប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ»។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋតាំងពីឆ្នាំ ២០២២ ដោយបានជ្រើសរើសថ្នាលជួញដូរអនឡាញរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ជាភ្នាក់ងារបោះផ្សាយ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា