Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនចំនួន ១៨ ចង់បោះ​ទុន​វិនិ​យោគ​នៅកម្ពុជា

បានផុស

នៅ

កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងវិស័យឧស្សាហកម្ម និងការកែច្នៃផលិតផល ខណៈ​ក្រុមហ៊ុនចិនចាប់អារម្មណ៍​ កាន់តែខ្លាំងក្នុងការគិតគូរ​មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុង​នីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ ដែលក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្ម​ក្នុងវិស័យ​មួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃ​ប្រើប្រាស់ក្នុងផ្ទះ សម្លៀក​បំពាក់ និងធនាគារ។

លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគ​​របស់ចិននៅក្នុងប្រទេស​កម្ពុជា​ហើយ​ក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើត​តំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស​កម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

លោកអគ្គលេខាធិការក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម