Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវគ្រោង​សង់រោងចក្រថាមពលខ្យល់ ១,៩ ប៊ីលានដុល្លារ ដើម្បីនាំចេញអគ្គិសនីទៅវៀតណាម

បានផុស

នៅ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនសំណង់ Chichareune Construction ​នឹងរួមគ្នាសាងសង់រោងចក្រថាមពលដើរដោយកម្លាំង​ខ្យល់ ដែល​មាន​សមត្ថភាព​ផលិតអគ្គិសនី ១ ២០០ មេហ្គាវ៉ាត់ ​ក្រោម​ការវិនិយោគតម្លៃ ១,៩ ប៊ីលាន​ដុល្លារ ​ដើម្បីនាំចេញអគ្គិសនីទៅ​វៀតណាម។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Investor កាលពីចុងសប្ដាហ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាគីទាំង​២ បាន​ចុះកិច្ចព្រមព្រៀងសាងសង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍​មុន។ គម្រោងដែល​មានទីតាំងនៅស្រុក Nong នៃខេត្ត Savannakhet របស់​ឡាវ មួយ​នេះ​ ​បច្ចុប្បន្ន​កំពុងតែសិក្សាស្ដីពីលទ្ធភាពនៃការសាងសង់ ដោយ​ឆ្ពោះទៅរក​ការអនុម័តក្នុងត្រីមាសទី២​នៃឆ្នាំ ២០២៦។

ការសាងសង់រោងចក្រ​ដំណាក់កាលទី១ ​ដែល​មាន​សមត្ថភាព​ផលិតអគ្គិសនី ៧០២ មេហ្គាវ៉ាត់ គ្រោង​នឹងបញ្ចប់នៅចុង​ឆ្នាំ ២០២៧ ​ជាមួយនឹងទុនវិនិយោគចំនួន ១,១២ ប៊ីលាន​ដុល្លារ ខណៈ​ដំណាក់កាលទី ២ គ្រោងបញ្ចប់​នៅក្រោយ​ឆ្នាំ ២០៣០ ជាមួយ​នឹងទុនវិនិយោគចំនួន ៧៩៧ លាន​ដុល្លារ។​

គម្រោងនេះ​អាច​នាំចេញ​អគ្គិសនី​ប្រមាណ ១,៥៣ ប៊ីលាន​គីឡូវ៉ាត់ ទៅកាន់ប្រទេសវៀតណាម​ក្នុងដំណាក់កាលទី១ និង ១,១១ ប៊ីលាន​គីឡូវ៉ាត់ ក្នុងដំណាក់កាលទី២​។ ​

បច្ចុប្បន្ន​ វៀតណាម​បាន​នាំ​ចូល​ថាមពល​អគ្គិសនី​ចំនួន ៣ ៤៦៤ មេហ្គាវ៉ាត់​ ពី​ឡាវ។ តួលេខនេះរំពឹងថានឹងកើនឡើងដល់ ៥ ០០០ មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ជាមួយ​នឹង​លទ្ធភាព​កើនឡើងដល់ ៨ ០០០-១០ ០០០ មេហ្គាវ៉ាត់ នៅក្រោយឆ្នាំ ២០៣០។ ​នេះបើយោងតាមផែនការអភិវឌ្ឍន៍ថាមពល VIII (PDP VIII) របស់ប្រទេសវៀតណាម។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​ បច្ចុប្បន្ន​ វៀតណាម​នាំចូលអគ្គិសនីចំនួន ៣ ប៊ីលានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗពីប្រទេសចិន និងឡាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

សន្តិសុខសង្គម៣ ម៉ោង មុន

​ប្រទះឃើញ​សត្វ​ក្រពើ​មួយក្បាលនៅ​ក្នុង​ស្រះ​មុខ​ផ្ទះប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម