Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីចេញ​​ប្បញ្ញត្តិឱ្យ​អ្នកនាំចេញធនធានធម្មជាតិ​​ ទុកប្រាក់ចំណូលក្នុងស្រុក​

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយាន់តូ នាថ្ងៃចន្ទនេះ​ បានចុះ​ហត្ថលេខាលើបទប្បញ្ញត្តិថ្មី​មួយ​​ ដែល​​តម្រូវឱ្យអ្នកនាំចេញគ្រប់​ធនធានធម្មជាតិ​ (លើកលែងតែប្រេង និងឧស្ម័ន)​ ​រក្សាប្រាក់​ចំណូលទាំងអស់​របស់​ខ្លួន​​ក្នុងប្រទេសយ៉ាងហោចណាស់ ១ ឆ្នាំ ​ដែល​នេះ​នឹង​អាច​បន្ថែម​ប្រាក់ប្រមាណ ៨០ ប៊ីលាន​ដុល្លារ ទៅក្នុងទុន​បម្រុងប្រាក់​​បរទេស​របស់​ឥណ្ឌូណេស៊ី​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាបូវូ បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖ «ធនធានធម្មជាតិរបស់ឥណ្ឌូណេស៊ីត្រូវតែផ្តល់ផលប្រយោជន៍ដល់សុខុមាលភាពរបស់ប្រទេស និងប្រជាជន តាមរយៈការផ្តល់មូលនិធិអភិវឌ្ឍន៍ លំហូរសាច់ប្រាក់ក្នុងស្រុក ​​ការបង្កើន​​នៃទុន​បម្រុងប្រាក់បរទេស​ និងស្ថេរភាពនៃអត្រាប្តូរប្រាក់»។ ​

ចាប់តាំងពីឆ្នាំ ២០២៣ ឥណ្ឌូណេ​ស៊ីបានតម្រូវឱ្យអ្នកនាំចេញធនធានធម្មជាតិ​ទាំងអស់រក្សា ៣០ ភាគរយ​ នៃប្រាក់ចំណូលពីការនាំចេញនីមួយៗ ជាមួយនឹងឯកសារដឹកជញ្ជូនដែលមានតម្លៃយ៉ាងហោចណាស់ ២៥០ ០០០ ដុល្លារ ​ក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក។ យ៉ាងណា​មិញ លោក ប្រាបូវូ លើកឡើងថា អ្នកនាំចេញ​នៅតែ​មាន​ទំនោរទុក​ប្រាក់របស់​គេ​ក្នុងធនាគារ​ក្រៅស្រុក​ឥណ្ឌូណេស៊ី​។ ​​

លោក​ប្រធានាធិបតីដដែល​ បាន​លើកឡើងថា​ ​ក្រោមបទប្បញ្ញត្តិថ្មី អ្នកនាំចេញនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ចំណូលរបស់​ខ្លួន​ ប្រសិនបើពួកគេ​បំប្លែងទៅជាប្រាក់រូពៀ ឬសម្រាប់ប្រតិបត្តិការអាជីវកម្ម ដូចជាការទូទាត់ភាគលាភ ការទិញវត្ថុធាតុដើម ឬការទូទាត់សងប្រាក់កម្ចីជាដើម​។

បទប្បញ្ញត្តិថ្មីនេះ នឹង​ចូល​ជាធរមាន​នៅថ្ងៃទី ១ មីនា​។ ដោយឡែក​អ្នកនាំចេញ​ប្រេង​ និងឧស្ម័ន ត្រូវទុក​ប្រាក់ចំណូល​របស់​ខ្លួន​ត្រឹមតែ ៣០ ភាគរយ នៃការនាំចេញនីមួយៗ​ប៉ុណ្ណេះ ដោយ​ស្របទៅនឹង​បទ​ប្បញ្ញត្តិ​ឆ្នាំ ២០២៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៥៧ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

Sokha Hotels

ព័ត៌មានពេញនិយម