Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៣៧០ លានដុល្លារនៅក្នុងខែមករា

បានផុស

នៅ

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបាន​ទឹកប្រាក់ជាង ៣៧០ លានដុល្លារនៅក្នុងខែមករា ឆ្នាំ ២០២៥ កើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរប្តេជ្ញាជម្រុញពាណិជ្ជកម្មទ្វេរភាគីឱ្យសម្រេចបានចំនួន ១៥ ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE) នៅក្នុងខែមករា ឆ្នាំ ២០២៥ កម្ពុជា​នាំទំនិញចេញ​ទៅប្រទេស​ថៃមានទំហំទឹក​ប្រាក់​ប្រមាណ ៧២ លានដុល្លារ ធ្លាក់ចុះ ៣០,៨ ភាគរយ និងថៃនាំចូលមកកម្ពុជាវិញចំនួន ២៩៧,៦៥ លានដុល្លារ កើនឡើង ២៥,៦ ភាគ​រយ។

ទិន្នន័យនេះបង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយថៃ កើនឡើងដល់ជាង ២៤% ដែល​មាន​ទឹកប្រាក់ ២២៥ លានដុល្លារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៥នេះថា ប្រជាជនកម្ពុជានិយមប្រើផលិតផលថៃ ដោយសារគុណភាពល្អ។ លោក​​ថា ទៅថ្ងៃអនាគត ប្រសិនបើកម្ពុជាអាចផលិតបានទំនិញផ្គត់ផ្គង់ក្នុងស្រុកគុណភាពល្អ ហើយតម្លៃប្រកួតប្រជែង នោះការនាំចូលពីប្រទេសជិតខាងនឹងអាចមានការប្រែប្រួលដែរ។

លោក ឡោ វិចិត្រលើកឡើងថា៖ «អ្នកវិនិយោគកម្ពុជាដាក់ទុនលើការវិនិយោគលើដីធ្លីច្រើន ជាជាងបើករោងចក្រ ដល់អញ្ចឹងយើងត្រូវនាំចូលទំនិញពីប្រទេសជិតខាងវិញហើយ លុះត្រាតែនិន្នា​កា​នេះយើត្រូវលើកទឹកចិត្តឱ្យមានឧស្សាហកម្មក្នុងស្រុកឱ្យកាន់តែច្រើន បានអាចកាត់បន្ថយ​ការនាំចូលពីប្រទេសជិតខាង ហើយមួយទៀតពង្រឹងស្ដង់ដា ធម្មតាប្រជា​ជន​យើង បើសិនជាតម្លៃដូចគ្នាលើទំនិញនាំចូល តែគុណភាពយើងអន់ជាងគេ អាហ្នឹងក៏គេនៅតែប្រើទំនិញនាំចូលដែរ»។

កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម