Connect with us

ព័ត៌មានជាតិ

NBC-IBS ​ ​ និងវិទ្យាស្ថាន Chartered Banker Institute របស់​អង់គ្លេសសហការគ្នាផ្តល់ជំនាញ​ធនាគារកម្រិតខ្ពស់

បានផុស

នៅ

វិទ្យាស្ថាន​សិក្សាបច្ចេកទេសធនាគារនៃធនាគារជាតិនៃកម្ពុជា​ (NBC-IBS) និងវិទ្យាស្ថាន Chartered Banker Institute របស់​អង់គ្លេសបានសហការគ្នាផ្តល់នូវមុខជំនាញវិជ្ជាជីវៈ​កម្រិតខ្ពស់បួនមុខនៃវិស័យនេះដែលត្រូវបានទទួលស្គាល់ជា​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសអំពីភាពជាដៃគូរ របស់ NBC-IBS កាលពីចុងសប្តាហ៍នេះ វិស្ថានទាំងពីរបានឈានដល់ការសម្រេចបាននូវការសហការនេះ សំដៅបណ្តុះបណ្តាលធនធានមនុស្ស​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជាឱ្យកាន់តែមានកម្រិតជំនាញខ្ពស់ និងជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីកលូតលាស់យ៉ាងឆាប់រហ័សនេះវិស័យនេះ។

NBC-IBS បានលើកឡើងថា៖«យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូរវាងវិទ្យាស្ថាន​សិក្សាបច្ចេកទេសធនាគារនៃធនាគារជាតិនៃកម្ពុជា​ (NBC-IBS) និងវិទ្យាស្ថាន Chartered Banker Instituteរបស់ចក្រភពអង់គ្លេស»។​ ជាផ្នែកមួយនៃកិច្ចសហការនេះ និស្សិតដែលបានចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកធនាគាររបស់ NBC-IBS ឥឡូវនេះពួកគេនឹងទទួលបាននូវសញ្ញាបត្រ​កម្រិតបរិញ្ញាបត្ររង( Associate Chartered Banker—ACB) ដែលជាកម្រិតវិជ្ជាជីវៈដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។

​យោងតាម NBC-IBS ​ជំនាញសំខាន់ចំនួន៤ដែលនឹងផ្តល់នោះគឺ វិញ្ញាបនប័ត្រធនាគារអាជីព; ឌីជីថល និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នៅក្នុងធនាគារ;ធនាគារនិរន្តរភាព; និង កម្ចីពាណិជ្ជកម្ម និងសាជីវកម្ម។

«ភាពជាដៃគូនេះធានាថា អ្នកជំនាញផ្នែកធនាគារនាពេលអនាគតនៅក្នុងប្រទេសកម្ពុជាត្រូវបានបំពាក់ដោយជំនាញដែលត្រូវការដើម្បីការរីកចម្រើនក្នុងឧស្សាហកម្មទំនើប និរន្តរភាព និងឌីជីថល។ យើងមានមោទនភាពក្នុងការជួយរៀបចំអនាគតធនាគារនៅកម្ពុជា» នេះបើយោងតាម NBC-IBS។

ក្នុងពិធីសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជា វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។

លោកស្រីថាដំបូងឡើយ ​  នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធីនាពេលនេះ។ លោកស្រីថា នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ​។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

​​គិតមកដល់ចុងខែធ្នូ ឆ្នាំ​២០២៤  វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣​១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១ ៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម