Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្ម​ឈីប​វៀតណាម​​ រំពឹង​​ទទួលប្រយោជន៍​ពីគោលនយោបាយ ត្រាំ

បានផុស

នៅ

នាយករងនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម លោក Võ Xuan Hoài ​បាន​អះអាងថា កិច្ចសហប្រតិបត្តិការផលិតកម្មបន្ទះឈីប​របស់​​វៀតណាមជាមួយ​​សហរដ្ឋអាមេរិក នឹងមិនរងផលប៉ះពាល់ដោយគោលនយោបាយរឹតបន្ដឹងលើ​ការនាំចេញ​បន្ទះឈីប និងបច្ចេកវិទ្យាអាមេរិក របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ។ នេះបើតាម​ការ​ចុះ​ផ្សាយរបស់​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​បែប​នេះរបស់អ្នកជំនាញ​វៀតណាម ធ្វើឡើងក្រោយ​មាន​សេចក្ដីរាយការណ៍ថា រដ្ឋបាលរបស់ ត្រាំ កំពុងពិចារណាដាក់​ការរឹតត្បឹត​លើ​ការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដល់ប្រទេសចិន ដែលអាច​បង្កើន​កម្ដៅកាន់តែខ្លាំងសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសទាំង​​២​។ ការណ៍នេះ​កើតឡើងក្រោយ​លោក ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ​ លើទំនិញ​​ម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ​ លើទំនិញ​ចិន​ ហើយ​គ្រោងនឹង​ប្រកាសពន្ធលើ​ប្រទេស​ផ្សេងៗទៀត។

ខណៈ​អ្វីទាំងអស់នេះ​បង្កើនក្តីបារម្ភដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល លោក ​Hoài ​បាន​និយាយ​យ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកចង់បង្កើនការផលិតបន្ទះឈីបទំនើប និងបច្ចេកវិទ្យាកម្រិត​ខ្ពស់ក្នុងស្រុក ប៉ុន្តែនឹងនៅតែត្រូវ​ការ​ការផ្គត់ផ្គង់ពី​ដៃគូរបស់ខ្លួន រួមទាំងវៀតណាមផងដែរ»។ លោក​បន្តថា៖ «កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិក រួមទាំងការផលិតបន្ទះឈីប​ និងគម្រោង​នវានុវត្តន៍​ផ្សេងទៀត នឹងមិនរងផលប៉ះពាល់ ឬយ៉ាងហោចណាស់​ក៏​មិនទាន់រងផលប៉ះពាល់ដែរ»។

ផ្ទុយទៅវិញ លោក Hoài បានបន្ថែមថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់អាមេរិក អាចជួយវៀតណាមទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន និងលើកទឹកចិត្តដល់អាជីវកម្មក្នុងស្រុកឱ្យចូលរួមកាន់តែច្រើនក្នុងផលិតកម្មបន្ទះឈីប​។ ​លោក​ថា វា​នឹង​បង្កើន​សមត្ថភាព​របស់វៀតណាម​​ក្នុង​ការ​វេចខ្ចប់​បន្ទះ​ ការ​ដំឡើង​និង​ការ​សាកល្បង ដែល​ជា​ដំណាក់កាល​ផលិតកម្ម​ ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដ៏តឹងរ៉ឹង​របស់​អាមេរិក។

អ្នកជំនាញដដែលបន្តថា៖ ​«នាយករដ្ឋមន្ត្រីរបស់យើងបានព្រមានអំពីសង្គ្រាមពាណិជ្ជកម្មសកលដែលអាចកើតឡើងនៅឆ្នាំនេះ។ វាគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏បង្កើត​ឱកាសជាច្រើនផងដែរ»។ ​ផលប្រយោជន៍មួយដែលកើតចេញ​នោះ គឺ​ការផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់​រោងចក្រចេញពីចិន​ ទៅប្រទេស​ផ្សេងៗ​រួមទាំង​វៀតណាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម