Connect with us

ព័ត៌មានជាតិ

ADB នឹង​បង្កើនហិរញ្ញប្បទានប្រចាំរបស់ខ្លួន​ឱ្យ​ដល់៣៦ពាន់លានត្រឹមឆ្នាំ២០៣៤ ជាមួយការពង្រីកប្រតិបត្តិការបន្ថែម ៥០% ​​​​

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បានដាក់ផែនការរបស់ខ្លួនក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម៥០ភាគរយសម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត ជាមួយនឹងការបង្កើនហិរញ្ញប្បទានប្រចាំរបស់ខ្លួនពី២៤ពាន់លាននៅឆ្នាំ២០២៤ឱ្យ​ដល់៣៦ពាន់លានត្រឹមឆ្នាំ២០៣៤ ដើម្បី​ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក​កំពុងអភិវឌ្ឍ (DMCs) ​ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅនៅទូទាំងអាស៊ី និង​ប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៨ កុម្ភៈ ២០២៥ ADB បាន​អនុម័ត​ផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0%សម្រាប់រយៈពេលមួយទសវត្សរ៍​បន្ទាប់​នេះ ​ហើយផែនការប្រើប្រាស់មូលធន (CUP) នេះ​បង្ហាញពីការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទាន​ប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៤ ។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក​កំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។

 ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា ផែនការនេះឆ្លើយតប​ទៅ​នឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើអោយប្រសើរ​ឡើង​នូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដី​។

លោកថា៖« ជាមួយការប្រើប្រាស់សមត្ថភាព​ផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគជាយុទ្ធសាស្រ្ត​ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការ​របស់​យើងនៅក្នុងតំបន់»។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងពី សម្រាប់កម្មវិធីអាទិភាពចំនួន៦ ដែលមានទឹកប្រាក់សរុបចំនួន៤០៣ លានដុល្លារក្នុងឆ្នាំ២០២៤នេះ។

ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងរវាងភាគីទាំងពីរត្រូវបានធ្វើឡើង​​រវាងលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

លោកស្រី Varma នាយិកា មាន​ប្រសាសន៍ថា ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់​ភាព​ជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។

លោកស្រីថា៖« ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅ​រក​អនាគត​ប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាស​អំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB នៅតែ​ប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន​ដែលជា​អត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម