Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​គ្រោងចំណាយ ៦២ ប៊ីលាន​ដុល្លារ លើ​​រោងចក្រថាមពលនុយក្លេអ៊ែរ​​ ​

បានផុស

នៅ

ក្រុមហ៊ុនថាមពលរដ្ឋ​របស់ឥណ្ឌា NTPC គ្រោងនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ​ ដែលមាន​​​សមត្ថភាព​​ផលិត​អគ្គិសនីសរុប​​ ៣០ ជីហ្គាវ៉ាត់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ​​ជាមួយ​នឹង​ការវិនិយោគសរុប​ប្រមាណ​ ៦២ ប៊ីលានដុល្លារ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​បណ្ដាញទូរទស្សន៍ CNBC កាល​ពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដឹង​ពី​បញ្ហា​នេះ​បាន​ឱ្យ​ដឹង​ថា​ NTPC ​ដែល​ជា​ក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ឥណ្ឌា និងភាគច្រើនដំណើរការរោងចក្រថាមពល​ធ្យូងថ្ម កំពុងស្វែងរកដីសម្រាប់ផែនការយក្ស​មួយ​នេះ។ ​ប្រភព​អះអាងទៀតថា​ ដើមឡើយ ​NTPC ​កំណត់គោលដៅរោងចក្រថាមពលនុយក្លេអ៊ែរ​ ១០ ជីហ្គាវ៉ាត់ ប៉ុន្តែក្រោយមក​បាន​បង្កើនគោលដៅ​នេះរហូតដល់ទៅ ៣ ដង ក្រោយ​រដ្ឋាភិបាលឥណ្ឌា​នៅខែនេះ​ បាន​ប្រកាសពីផែនការបើកវិស័យថាមពលនុយក្លេអ៊ែរដល់ការវិនិយោគបរទេស និងឯកជន។

ប្រភពមួយរូប​បាន​និយាយ​យ៉ាងដូច្នេះថា៖ «NTPC គ្រោងនឹងដឹកនាំផែនការថាមពលនុយក្លេអ៊ែររបស់ឥណ្ឌា ដូចដែលក្រុមហ៊ុន​បានធ្វើនៅក្នុងវិស័យថាមពលដើរដោយ​កម្ដៅ។ ទីតាំងដែលបានកំណត់​កំពុងធ្វើកិច្ចសន្យា និង​មាន​សក្តានុពលសម្រាប់ការបន្ថែមសមត្ថភាពផលិតធំ»។

គួរ​គូស​បញ្ជាក់ថា​ ឥណ្ឌាបានប្តេជ្ញាលើ​ការមាន​សមត្ថភាព​ផលិតថាមពលអគ្គិសនី «ក្រៅហ្វូស៊ីល» សរុប​ ៥០០ ជីហ្គាវ៉ាត់ ​ត្រឹមឆ្នាំ ២០៣០​ ហើយចង់មានថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ ១០០ ជីហ្គាវ៉ាត់ ​ត្រឹមឆ្នាំ ២០៤៧។​

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌា Nuclear Power Corporation of India បច្ចុប្បន្នគឺជាប្រតិបត្តិករតែមួយគត់នៃរោងចក្រថាមពលនុយក្លេអ៊ែរដែលមាន​សមត្ថភាពជិត ៨ ជីហ្គាវ៉ាត់ ​និងចង់បង្កើនដល់ ២០ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម