Connect with us

ព័ត៌មានអន្ដរជាតិ

Goldman Sachs បង្កើនការព្យាករតម្លៃមាស​​ឆ្នាំនេះ​ ដល់ ៣​ ១០០ ដុល្លារ/អោន

បានផុស

នៅ

ធនាគារវិនិយោគអាមេរិក Goldman Sachs បាន​បង្កើន​ការព្យាកររបស់​ខ្លួន​សម្រាប់តម្លៃមាស​ប្រចាំឆ្នាំ ២០២៥ ដល់ ៣ ១០០ ដុល្លារ/អោន ពីត្រឹម ២ ៨៩២ ដុល្លារ/អោន ក្នុងការព្យាករកាលពីលើកមុន​ ដោយសារតែភាព​រឹងមាំនៃតម្រូវការពីធនាគារកណ្ដាល។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារព្យាករថា តម្រូវការរបស់ធនាគារកណ្តាលខ្ពស់ ក៏ដូចជា​កំណើនមាសក្នុងមូលនិធិវិនិយោគ​ នឹងបង្កើនតម្លៃមាស ៩ ភាគរយ ត្រឹម​ចុងឆ្នាំ ២០២៥​។ ភាពរឹងមាំនៃតម្រូវការដូច្នេះ នឹងធ្វើឱ្យ​មាសឡើងថ្លៃ ទោះ​បីជា​ក្នុងសេណារីយ៉ូដែល​ភាព​ស្រពិចស្រពិលសកលថយចុះ ហើយ​ការលក់មាសចេញរបស់​អ្នកវិនិយោគកើនឡើង​​ក៏ដោយ​។

លើសពីនេះ​​ ក្នុងសេណារីយ៉ូដែលថា គោលនយោបាយមិនច្បាស់លាស់ រួមទាំងវិធានការពន្ធ នៅតែបន្តខ្ពស់ នោះ​តម្លៃមាសអាចហក់ឡើងរហូតដល់ ៣ ៣០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំ។

ជាមួយគ្នា​នោះ Goldman Sachs បាន​បង្កើន​ការ​ព្យាករ​ពី​តម្រូវការ​របស់​ធនាគារ​កណ្តាល​ដល់ ៥០ តោន​/​ខែ ដោយ​​កើនឡើង​ពី ៤១ តោន/ខែ។ ធនាគារ​ដដែល​បន្ត​ព្យាករថា​ ​ប្រសិនបើការទិញជាមធ្យមកើនដល់ ៧០ តោន/ខែ ​នោះតម្លៃមាសអាចឡើងដល់ ៣ ២០០ ដុល្លារ ក្នុងលក្ខខណ្ឌដែលថាការជួញដូររបស់អ្នកវិនិយោគ​មាន​ស្ថេរភាព​។​

គួរគូស​បញ្ជាក់ថា​ អ្នកជំនាញ​បាន​លើកឡើងថា តម្លៃមាសនឹង​បន្ត​កើន​ឡើង​នៅឆ្នាំ ២០២៥​ ចំពេល​ដែល​​បណ្ដាធនាគារ​បន្តទិញមាសទុកសម្រាប់ទុនបម្រុង​របស់​ខ្លួន ចំពេល​ភាពមិនប្រាកដជាសកលកើនឡើងដោយសារជម្លោះពាណិជ្ជកម្ម​ គោលនយោបាយពន្ធគយ និង​ជម្លោះភូមិសាស្រ្តនយោបាយ​។ កាលពីដើមខែនេះ ក្រុមហ៊ុនធនាគារវិនិយោគ Citigroup Inc បាន​ព្យាករថា តម្លៃមាសនឹង​កើនដល់ ៣ ០០០ ដុល្លារ/អោន។

នៅថ្ងៃអង្គារ (១៨ កុម្ភៈ) តម្លៃមាសអន្តរជាតិ​ជួញដូរ​ ២ ៩១៤ ដុល្លារ/អោន កើនឡើង ០,៦ ភាគរយ ធៀប​នឹង​តម្លៃបញ្ចប់ការជួញដូរនៅថ្ងៃចន្ទ​។ តម្លៃទ្រព្យសម្បត្តិសុវត្ថិភាព​នេះ បាន​កើនឡើងដល់​កម្រិតកំណត់ត្រាជាបន្តបន្ទាប់ក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍ចុងក្រោយ​ និងខ្ពស់បំផុតចុង​ក្រោយ​ដល់ ២ ៩៤២,៧០ ដុល្លារ/អោន នៅថ្ងៃទី ១១ កុម្ភៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម