សេដ្ឋកិច្ច
សហគ្រិនជាស្រ្ដីខ្មែរម្នាក់ដាក់ផែនការបង្កើតប្រេនសាប៊ូខ្លួនឯងដាក់លក់លើទីផ្សារ
ជាសហគ្រិនខ្មែរម្នាក់ ដែលផ្ដើមចេញពីកម្មកររោងចក្រនៅប្រទេសថៃ អ្នកស្រី ផល រតនា ចង់បង្កើតយីហោសាប៊ូដុសខ្លួន និងសាប៊ូកក់សក់ ដែលផលិតចេញពីឱសថបូរាណ និងសំបុកដង្កូវនាង ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា។

ស្ថិតនៅក្នុងវ័យ ៤២ឆ្នាំ អ្នកស្រី ផល រតនា ជាស្រ្ដីខ្មែរដំបូងគេបង្អស់ ដែលមានក្ដីស្រមៃខ្ពស់ ដោយដំបូងឡើយត្រឹមតែជាកម្មកររោងចក្រ និងជាស្រ្ដីមេផ្ទះមើលថែទាំកូនតែប៉ុណ្ណោះ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺ អ្នកស្រី ជាស្រ្ដីម្នាក់ដែលមានជំនាញផលិតសាប៊ូដុសខ្លួន និងសាប៊ូកក់សក់ ចេញពីឱសថបូរាណ ដូចជា៖ ឈើអែម កន្ទួតព្រៃ និងសំបុកដង្កូវនាង បង្កើតបានជាសាប៊ូដែលមានគុណភាពដាក់លក់នៅទីផ្សារប្រទេសថៃ និងគ្រោងនាំចូលមកប្រទេសកម្ពុជា ផងដែរ។

អ្នកស្រី ផល រតនា ម្ចាស់សិប្បកម្មផលិតសាប៊ូ AVIYA COSMETICS CO.,LTD បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលអ្នកស្រី ចង់នាំយកសាប៊ូដុសខ្លួន និងសាប៊ូកក់សក់ មកដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា ដោយសារតែអ្នកស្រី ចង់ឱ្យប្រជាជនខ្មែរបានប្រើប្រាស់ផលិតផលដែលមានគុណភាព ពិសេសគឺផលិតផលដែលចម្រាញ់ចេញពីឱសថបូរាណ និងដើមរុក្ខជាតិ ដែលប្រើប្រាស់ទៅមិនប៉ះពល់ដល់សុខភាពស្បែកក្បាល។

អ្នកស្រី បន្តថា មូលហេតុដែលខ្លួនមានជំនាញចេះកែច្នៃ និងផលិតសាប៊ូដុះខ្លួន ដោយសារតែអំឡុងពេលការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅប្រទេសថៃ មានអង្គការស្រ្ដីមួយដែលមានទីតាំងនៅប្រទេសថៃ បានចុះមកបង្រៀន និងបណ្ដុះបណ្ដាលជំនាញផលិតសាប៊ូដុសខ្លួន ដល់ស្ដ្រីមេផ្ទះ ដែលប្រឈមនឹងការបាត់បង់ការងារ និងការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ។

ចំពោះទីផ្សារនាពេលបច្ចុប្បន្ន ផលិតផលសាប៊ូ របស់អ្នកស្រី កំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ និងប្រទេសឡាវ ជាងនេះទៅទៀត អ្នកស្រីក៏មានបំណងចង់នាំយកផលិតផលទាំងនេះ មកដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ