Connect with us

សេដ្ឋកិច្ច

អិលអូអិលស៊ី ណែនាំអត្ថប្រយោជន៍ថ្មីសម្រាប់មុខងារទទួលការទូទាត់ប្រាក់តាមរយៈ LOLC KHQR ជាមួយ Alipay+ សម្រាប់អាជីវករគ្រប់រូប

បានផុស

នៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានអភិវឌ្ឍនូវមុខងារ QR ស្គែន LOLC KHQR របស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន ដែលអាចឱ្យអាជីវករទទួលកាទូទាត់ស្គែនចូលពីគ្រប់ធនាគារក្រៅប្រទេសដែលជាសមាជិករបស់ Alipay+ ដែលមានដៃគូសហការជាច្រើនទូទាំងពិភពលោក។​ អត្ថប្រយោជន៍ថ្មីនេះ ផ្ដល់ភាពងាយស្រួលដល់អតិថិជនអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន អាចធ្វើការទូទាត់ប្រាក់មកកាន់អាជីវករកម្ពុជានៅទូទាំងប្រទេសបានយ៉ាងរលូន ដោយធ្វើការទូទាត់តាមរយៈកម្មវិធីសេវាធនាគារចល័តដែលជាសមាជិករបស់ Alipay+ នៅលើទូរស័ព្ទដៃរបស់ពួកគេផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការអភិវឌ្ឍមុខងារថ្មីនេះ អាជីវករគ្រប់រូបអាចទទួលបានការទូទាត់ប្រាក់ពីគ្រប់កម្មវិធីធនាគារ នៅក្រៅប្រទេសជាច្រើន រួមមាន Alipay (របស់ប្រទេសចិន), AlipayHK (របស់ទីក្រុងហុងកុង), GCash (របស់ប្រទេសហ្វីលីពីន) និង Touch ‘n Go eWallet (របស់ប្រទេសម៉ាឡេស៊ី) ជាដើម។ ភាពជឿនលឿននេះនឹងជួយកាត់បន្ថយតម្រូវការនៃការប្តូររូបិយប័ណ្ណ (អត្រាប្ដូរប្រាក់) ពង្រឹងសុវត្ថិភាពប្រតិបត្តិការ និងសម្រួលការទូទាត់ឆ្លងប្រទេស ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅទូទាំងពិភពលោក។

នៅពេលប្រើប្រាស់ LOLC KHQR អាជីវករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖

– ទទួលបានការប្រាក់ ៣% ក្នុងមួយឆ្នាំ៖ អាជីវករអាចរក្សាទុកប្រាក់ចំណូលពីការលក់ដូរក្នុងគណនីសន្សំ  ដោយសុវត្ថិភាព និងទទួលបានការប្រាក់ ៣% ក្នុងមួយឆ្នាំ។

ទទួលបានការជូនដំណឹងពីការទូទាត់ប្រាក់ភ្លាមៗ៖ អាជីវករនឹងទទួលបានការជូនដំណឹងភ្លាមៗតាម Telegram និងអាចមើលប្រវត្តិនៃការទូទាត់ទាំងអស់នៅក្នុងកម្មវិធី LOLC Merchant App បានគ្រប់ពេល។

ងាយស្រួលប្រើប្រាស់៖ អាជីវករអាចស្នើ អិលអូអិលស៊ី KHQR ដោយឥតគិតថ្លៃក្នុងទម្រង់ណាមួយដែលលោកអ្នកត្រូវការដូចជា ស្ទីកគ័រ កាត ឬជើងបញ្ឍរ ដែលស័ក្តិសមសម្រាប់ទីតាំងអាជីកម្មរបស់លោកអ្នក។

លោក សុខ វឿន ប្រធាននាយកប្រតិបត្ដិ អិលអូអិលស៊ី បានមានប្រសាសន៍ថា៖ “តាមរយៈការបន្ថែមអត្ថប្រយោជន៍ថ្មីជាមួយ Alipay+ យើងកំពុងពង្រឹងសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា និងផ្តល់នូវមធ្យោបាយដ៏រលូនមួយដល់អាជីករ ក្នុងការបង្កើនការលក់ជាមួយអតិថិជនអន្តរជាតិ។ កិច្ចសហការនេះជួយសម្រួលដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេស ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា ទៅកាន់បរិបទសង្គមដែលមានការទូទាត់ជាសាច់ប្រាក់សុទ្ធតិចជាងមុន និងផ្តល់អត្ថប្រយោជន៍ទាំងអាជីវករ និងភ្ញៀវទេសចរកាន់តែល្អប្រសើរឡើង”។

ដោយកម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៧លាននាក់ ក្នុងឆ្នាំ២០២៥ ការធ្វើឱ្យប្រសើរឡើងទៅលើ LOLC KHQR របស់យើង នឹងធានាបានថាអាជីវករអាចបំពេញតម្រូវការដល់ចំនួនភ្ញៀវបរទេសដែលកំពុងកើនឡើងនេះ។ ឥឡូវនេះ អ្នកទេសចរអាចទូទាត់ប្រាក់ជារូបិយប័ណ្ណប្រទេសរបស់ពួកគេ ដោយប្រើសេវាធនាគារចល័តរបស់ពួកគេ។ បទពិសោធន៍ដ៏អស្ចារ្យនេះ ជួយបង្កើនការពេញចិត្តរបស់អតិថិជន និងជួយជំរុញការលក់ឱ្យកាន់តែប្រសើរសម្រាប់អាជីវករគ្រប់រូប។

អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖

  • ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ៩៩១ ៩៩១
  • អញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន អិលអូអិលស៊ី តាមរយៈ៖

https://linktr.ee/LOLCCambodia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម