Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសក្នុងស្រុកជួញដូរក្នុងតម្លៃជាង ៣ ៥០០ ដុល្លារក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃមាសនៅក្នុងសប្ដាហ៍នេះ ហាក់មិនមានការប្រែប្រួលខ្លាំងនោះទេពោលគឺមានការធ្លាក់ចុះបន្តិចធៀបនឹងសប្ដាហ៍មុន ដោយជួញដូរក្នុងតម្លៃ ២ ៩១៤ ដុល្លារក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៥១០ ដុល្លារក្នុងមួយតម្លឹង​នៅក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ប្រាប់​​​កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ដោយសារភាពមិន​ច្បាស់​លាស់​ក្នុង​ការ​ផ្លាស់​ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការដាក់សម្ពាធ​ពន្ធ​របស់​​លោក ដូណាល់ ត្រាំ ទៅ​លើបណ្ដាប្រទេសមួយចំនួន ធ្វើឱ្យតម្លៃមាសនៅតែមាននិន្នាកាកើនឡើង។

បើតាមលោក ឡុង សំណាង ការកើនឡើង​តម្លៃមាស​គឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ជាពិ​សេស​​​គឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិត​ផល​ដែល​នាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារ​ថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង។

សម្រាប់ហាងឆេងតាមបណ្ដា​ហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៤៨  ដុល្លារ ក្នុងមួយជី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម