Connect with us

ព័ត៌មានជាតិ

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានថ្លែង ការយល់ដឹងរបស់ពលរដ្ឋអំពីសារៈ​ប្រយោជន៍​នៃ​​វិស័យធនារ៉ាប់រងនៅមានកម្រិតនៅឡើយ ខណៈដង់ស៊ីតេធានារ៉ាប់រងមានតែ ២២ ដុល្លារអាមេរិក ក្នុងមនុស្សមួយនាក់ដែលអត្រានេះនៅ​ទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោក​។​

ថ្លែងនៅក្នុងអង្គសិក្ខាសាលាមួយ ស្ដីពីការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណសណ្ឋាគារស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង ​លោក ប៊ូ ច័ន្ទភីរូថាការរៀបចំជាសិក្ខាសាលា នៅពេលនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង របស់ផលិតផលធានារ៉ាប់រងផ្ទាល់។​ លោកថា    វិស័យធានារ៉ាប់រងគឺជាវិស័យហិរញ្ញវត្ថុ មិនមែនធនាគារនិងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង វិស័យសន្តិសុខ សង្គម និងសេដ្ឋកិច្ចជាតិ។

លោក​បានថ្លែងពន្យល់ថា កាលពីឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ លើយន្តការស្ថាប័នដោយបង្កើតនិយ័តករគ្នារ៉ាប់រងកម្ពុជា នៃអាជ្ញាធរ សេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានតួនាទីជាសេនាធិការឲ្យរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនោះនិយ័តករធានារ៉ាប់រងកម្ពុជាក៏បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ដើម្បីកំណត់ផែនទីចង្អុលផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងបញ្ចាក់ថា៖«​ ជាក់ស្ដែងនៅថ្ងៃនេះនិយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ ផលិតផលធានារ៉ាប់រងទូទៅ ដើម្បីចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ពីអត្ថប្រយោជន៍ផលិតផលធានារ៉ាប់រងទូទៅ»។

​​​លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា  ជាគន្លឹះខ្លះៗ ដោយបានលើកឡើងអំពីភូមិសាស្ត្រនៃទឹកដីខេត្តបាត់ដំបង ដែលអំណោយផលពីធម្មជាតិ ទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្តបាត់ដំបង មានឈ្មោះបោះសំឡេងតាំងពីសម័យដើមរៀងមក ពិសេសគឺអាកាសធាតុ ដែលធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន ។

បើតាមលោក ប៊ូ ច័ន្ទភីរូ កំណើនទីផ្សារធានារ៉ាប់រងកម្ពុជាប្រចាំឆ្នាំ ជាមធ្យមកើនឡើង ២០% បច្ចុប្បន្នទីផ្សារធានារ៉ាប់រងបានកើនឡើងប្រមាណ ៣៧០ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤៕

​អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

ជីវិតកម្សាន្ដ៣៧ វិនាទី មុន

ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC

ព័ត៌មានជាតិ១១ នាទីutes មុន

ស្អែក សម្ដេចធិបតី នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង២ពាន់នាក់

ខណ្ឌដង្កោ
សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត និងទទួលផលចោរកម្ម ដកហូតម៉ូតូ១២គ្រឿង

U18 KUN KHMER CHAMPIONSHIP 2024
កីឡា៣០ នាទីutes មុន

កត្តា​សំខាន់​៣​ជំរុញ​ឲ្យក្រុម​ហ៊ុន វឌ្ឍនៈប៊្រូវើរី ឧបត្ថម្ភ​ការ​ប្រកួត​ថ្នាល​គុន​ខ្មែរ​ថ្នាក់​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម