ព័ត៌មានជាតិ
ធនាគារកណ្តាលកម្ពុជា-ម៉ាដាហ្កាស្កាសហការគ្នាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា បានចុះអនុស្សរណៈយោគយល់(MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរលើអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់ការដោះដូរទំនិញ និងទេសចរណ៍។

MoU ត្រូវបានត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោក Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិ។

លោកមានសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

លោកស្រីបណ្ឌិត ជា សិរី បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធនាគារកណ្តាលម៉ាដាហ្កាស្កា ដែលបានចាប់អារម្មណ៍សិក្សាស្វែងយល់អំពីប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង។ លោកស្រីបានបង្ហាញការតាំងចិត្តថានឹងបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។

លោកស្រីបានមានប្រសាសន៍ថា៖« សមភាគីម៉ាដាហ្កាស្កាផងដែរអំពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលមានប្រទេសជាច្រើនបានមកសិក្សាស្វែងយល់ពីបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធបាគង និងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនានាជាច្រើន ហើយរំពឹងថានឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ ម៉ាដាហ្កាស្កា នាពេលខាងមុខ»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ