ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត ឱសថ និងបន្ទះឈីបនាំចូល
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអង្គារថា លោកមានបំណងដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត ឱសថ និងបន្ទះឈីប នាំចូល ក្នុងជំហានបន្ថែមការគំរាមកំហែងដល់ពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងពីបញ្ហានេះ ធ្វើឡើងក្រោយលោកបាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពន្ធលើរថយន្តនឹងដាក់ចេញនៅថ្ងៃទី ២ ខែមេសា ពោលគឺ១ថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកចេញរបាយការណ៍ជូនលោកស្ដីអំពីជម្រើសពន្ធនាំចូលផ្សេងៗ។
ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ បន្ថែមពីលើពន្ធរថយន្ត លោក ត្រាំ បានថ្លែងថា លោកអាចនឹងចាប់ផ្ដើមដាក់ពន្ធលើឱសថ និងបន្ទះឈីបនាំចូល នៅអត្រា ២៥ ភាគរយ ឬច្រើនជាងនេះ។ យ៉ាងណាមិញ លោក ត្រាំ មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការប្រកាសពីពន្ធលើទំនិញទាំង២ទេ ប៉ុន្តែនិយាយថា លោកចង់ទុកពេលខ្លះឱ្យក្រុមហ៊ុនផលិតឱសថ និងបន្ទះឈីប ដាក់រោងចក្រនៅសហរដ្ឋអាមេរិក ដូច្នេះពួកគេអាចជៀសវាងវិធានការពន្ធ។

គួរគូសបញ្ជាក់ថា លោក ត្រាំ តែងតែទទូចថា សហរដ្ឋអាមេរិកគឺជាជនរងគ្រោះនៃពាណិជ្ជកម្មសកលមិនស្មើភាពគ្នា ដោយប្ដេជ្ញាកាត់បន្ថយឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក។ លោកទាមទារឱ្យប្រទេសផ្សេងៗ រួមទាំងសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត បង្កើនការនាំចូលផលិតផលអាមេរិក និងក្រុមហ៊ុននានាបង្កើនការវិនិយោគរបស់ខ្លួនលើទឹកដីរបស់អាមេរិក បើមិនដូច្នោះទេ ពួកគេនឹងរងវិធានការពន្ធគយ។
រាប់ចាប់តាំងពីចូលកាន់អំណាចជិត១ខែមុន លោកបានប្រកាសពន្ធថ្មីបន្ថែម ១០ ភាគរយ លើទំនិញនាំចូលពីចិន និងបានប្រកាស ប៉ុន្តែពន្យារពេលអនុវត្ត ១ ខែ នូវពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា។ ក្រៅពីនេះ គេឃើញមានពន្ធផ្សេងៗទៀត រួមទាំងពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូល និងគម្រោងពន្ធឆ្លើយតបឱ្យស្មើភាពគ្នា ដែលកំណត់លើប្រទេសដាក់ពន្ធលើទំនិញអាមេរិកទាំងអស់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក