Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​​នាំ​ចេញ​ដូង​ ជាង ១ ប៊ីលាន​ដុល្លារ ជាលើកដំបូង ឆ្នាំមុន

បានផុស

នៅ

តម្លៃនៃ​ការនាំចេញដូងរបស់វៀតណាម បាន​កើន​លើសពី ១ ​ប៊ីលានដុល្លារ ជាលើកដំបូងកាលពីឆ្នាំមុន ដោយសារតែកិច្ចព្រមព្រៀង​ផ្គត់ផ្គង់ជាមួយ​ចិន និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាំចេញដើម្បីពង្រីកទីផ្សាររបស់ពួកគេ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត VnExpress នាពេលថ្មីៗនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​គយវៀតណាម​បានបង្ហាញថា ការនាំចេញផលិតផលដូងទាំងអស់បានកើនឡើង ២០ ភាគរយ​ ដល់ជិត ១,១ ប៊ីលាន​ដុល្លារ ខណៈផ្លែដូងស្រស់សុទ្ធ បាន​កើនប្រមាណ ៦១ ភាគរយ ដល់ ៣៩០ លាន​ដុល្លារ។ ​

​បច្ចុប្បន្ន វៀតណាម​មាន​ចម្ការ​ដូង​ ២០ ​ម៉ឺន​ហិកតា ដែល​ផលិត​បានដូង​ ​២ ​លាន​តោន​/​ឆ្នាំ។ ១/៣ នៃចម្ការទាំងនោះ បំពេញតាមស្តង់ដារសរីរាង្គរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ប្រទេសនេះ​ មាន​ក្រុមហ៊ុនផលិត និងកែច្នៃដូងជាង ៦០០ ក្រុមហ៊ុន ក្នុងស្រុក​។

បើតាម​ VnExpress វៀតណាម​ជាប់​ចំណាត់​ថ្នាក់​ទី ៥ លើ​ពិភពលោក ​ក្នុង​ការ​នាំ​ចេញ​ដូង។ ជាមួយគ្នានោះ ចិន​រួមចំណែក​លើ​ការទិញ​ដូងរបស់វៀតណាម ប្រមាណ ២៥ ភាគរយ ដែល​កាន់តែកាន់ឡើង​ក្រោយ​ប្រទេស​ទាំង​២​បាន​ចុះកិច្ចព្រមព្រៀងគ្នា​ នៅខែសីហា ឆ្នាំមុន​។ ​

​វៀតណាម​​គឺជាអ្នកផ្គត់ផ្គង់ដូងធំជាងគេទី៣ ទៅ​ចិន ជាមួយនឹងចំណែកទីផ្សារប្រមាណ ២០ ភាគរយ​។ ​ទីផ្សារនាំចេញធំៗផ្សេងទៀតរួមមាន សហភាពអឺរ៉ុប​ សហរដ្ឋអាមេរិក កាណាដា និងកូរ៉េខាងត្បូង។

​យ៉ាងណាមិញ​ អ្នកជំនាញ​មើលឃើញថា​ ការផ្គត់ផ្គង់ទំនងជាមិនមាន​គ្រប់គ្រាន់ទេ​ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារកសិករមានការស្ទាក់ស្ទើរក្នុងការពង្រីកការដាំដុះ​របស់​ខ្លួន​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អគ្គលេខាធិការសមាគមដូងវៀតណាម លោក Cao Ba Dang Khoa បាន​ថ្លែង​ថា ការប្រកួតប្រជែងជាមួយអ្នកនាំចេញផ្សេងទៀតដូចជា​ថៃ ឥណ្ឌា និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងការពង្រីករោងចក្រកែច្នៃនៅក្នុងប្រទេសចិន ក៏បានបន្ថែមការលំបាកដល់ក្រុមហ៊ុនវៀតណាមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម