Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរំពឹង​ពីកំណើនខ្ពស់នៃទីផ្សាររថយន្តអគ្គិសនីនៅឆ្នាំនេះ​

បានផុស

នៅ

ការលក់រថយន្តអគ្គិសនី​នៅក្នុងប្រទេសថៃរំពឹង​ថានឹង​មាន​កំណើនខ្លាំងក្លានៅឆ្នាំ ២០២៥ នេះ ដែល​ជំរុញ​ដោយ​តម្រូវការផលិតកម្ម និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងសារទៅកាន់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីប៉ុន្មានសប្ដាហ៍មុន​ ប្រធានសមាគមយានយន្តអគ្គិសនីថៃ (EVAT) លោក Suroj Sangsnit បានឱ្យដឹងថា ការលក់រថយន្តអគ្គិសនី​ក្នុងប្រទេសថៃ ដែល​មាន​ទីផ្សាររថយន្តអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ ​នឹងកើនឡើង ៤០ ភាគរយ នៅឆ្នាំនេះ ដោយ​​លើសពី ១០០ ០០០ គ្រឿង ​និងស្ទុះងើបឡើងវិញពីការធ្លាក់ចុះ ៨ ភាគរយ នៃការលក់កាលពីឆ្នាំមុន។

កំណើននៃការលក់​តាម​ការ​រំពឹងទុក គឺដោយសារតែកម្មវិធីលើកទឹកចិត្តថ្នាក់ជាតិរបស់​រដ្ឋាភិបាល​ ដែលតម្រូវឱ្យក្រុមហ៊ុននានា​ផលិតរថយន្ត​ចំនួន «១,៥ គ្រឿង»​ ​ ចំពោះគ្រប់ពេល​នាំចូល​រថយន្ត១គ្រឿង​ ចន្លោះឆ្នាំ ២០២២ និង ២០២៣ ​ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកលែង​ពន្ធ និងជៀសវាងការ​ពិន័យធ្ងន់ធ្ងរ។ គោលនយោបាយរបស់រដ្ឋាភិបាលបានជំរុញឱ្យ​មាន​កំណើន​ផលិតកម្មរថយន្តអគ្គិសនី​។

កម្មវិធីលើកទឹកចិត្ត​ ដែលផ្តល់ការឧបត្ថម្ភធនរហូតដល់ ១៥០ ០០០ បាត (៤ ៤០០ ដុល្លារ) បាន​ជួញ​ឱ្យថៃក្លាយជា​ទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយ​លក់រថយន្តអគ្គិសនីប្រមាណ ៧០ ០០០ គ្រឿង​នៅឆ្នាំមុន និង​បាន​នាំចូល ៨៤ ០០០ គ្រឿងនៅចន្លោះឆ្នាំ ២០២២ និង ២០២៣។

យ៉ាងណា​មិញ ​អ្នកវិភាគព្រមានថា គោលនយោបាយដដែលអាចធ្វើ​​​ឱ្យ​ការប្រកួតប្រជែងតម្លៃរថយន្តកាន់តែអាក្រក់នៅក្នុងទីផ្សារ ចំពេលដែល​ការ​លក់រថយន្តទូទៅធ្លាក់ចុះ​ ដោយសារតែការរឹតត្បឹតប្រាក់កម្ចីរបស់​ធនាគារ និង​បំណុលគ្រួសារ​ខ្ពស់។ ​

ក្រៅពីនេះ​ ការឧបត្ថម្ភធន និងការលើកទឹកចិត្តពន្ធរបស់ថៃ ដែលមានបំណង​ធ្វើឱ្យ​ផលិតកម្មរថយន្តអគ្គិសនី​រួម​ចំណែក ៣០ ភាគរយ នៃ​ផលិតកម្មរថយន្តទូទៅ​នៅឆ្នាំ ២០៣០ បានទាក់ទាញការវិនិយោគលើវិស័យរថយន្តអគ្គិសនីចិន​ជាច្រើន​ ដូចជាក្រុមហ៊ុន BYD, Great Wall Motor, Changan និង GAC AION ជាដើម។ ការណ៍នេះ​ បង្កក្ដីបារម្ភមួយទៀត គឺការផ្គត់ផ្គង់លើសតម្រូវការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម