Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ទៅអូស្ត្រាលីនៅពេលខាងមុខ

បានផុស

នៅ

ដោយមើលឃើញអំពីកំណើននៃអ្នកដំណើរនាពេលបច្ចុប្បន្ន កម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសអូស្ត្រាលីនៅពេលខាងមុខ ជាពិសេសគឺដើម្បីជំរុញដល់​វិស័យ​ទេសចរណ៍ និងធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានទៅបំពេញទស្សន​កិច្ចនៅ​ព្រលាន​យន្តហោះអន្តរជាតិ Western Sydney ដែលគ្រោង​នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។

ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរ​ប្រមាណ១០​លាននាក់ក្នុងមួយឆ្នាំ។

លោកស្រី​រដ្ឋមន្រ្តីក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Alison Webster នាយក​ប្រតិបត្តិផ្នែក​ពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត ដើម្បីសិក្សាស្វែងយល់ បន្ថែមពីដំណើរការនៃការគ្រប់​គ្រងព្រលានយន្តហោះដោយប្រើប្រាស់បច្ចេកវិទ្យា ការដឹក ជញ្ជូន ទំនិញតាមផ្លូវអាកាស ការផ្សព្វ​ផ្សាយផលិតផលកម្ពុជា ព្រមទាំងការហោះហើរត្រង់កម្ពុជា-ស៊ីដនី ដើម្បីជំរុញដល់វិស័យ​ធុរកិច្ច​ប្រទេស​ទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១២ ខែមីនា ២០២៤ បានប្រកាសថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលី​លើការបើកច្រកសម្រាប់ទំនាក់ទំនងលើវិស័យអាកាសចរណ៍ ដែលទៅថ្ងៃអនាគតប្រទេស​ទាំងពីរនឹងមានការហោះហើរត្រង់។ បច្ចុប្បន្ននេះ កម្ពុជា-អូស្ត្រាលី មិនទាន់មានការហោះហើរត្រង់នៅឡើយ ខណៈការហោះហើរត្រូវឆ្លងកាត់ប្រទេសផ្សេង។

ប៉ុន្តែទៅថ្ងៃអនាគត ប្រទេសទាំងពីរនឹងមានការហោះហើរត្រង់រវាងគ្នាប្រសិនបើមានតម្រូវការខ្ពស់ក្នុងចំនួនអ្នកធ្វើដំណើរ រួមផ្សំនឹងការដែលយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើសេវាកម្ម។

សម្តេចធិបតី បានបញ្ជាក់ថា ក្រោយពេលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៃព្រលាន​យន្តហោះអន្តរជាតិតេជោ វិស័យទេសចរណ៍នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេសគឺប្រទេសយើងនឹងមាន​ការហោះហើរត្រង់ច្រើនមកពីបណ្តាប្រទេសផ្សេងៗ។

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់​កម្ពុជា​រួម​មាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤% ក្នុង​នោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

វិស័យដឹកជញ្ជូនតាមផ្លូវអាកាស​ ទើបតែងើបវិញជាលំដាប់​បានប្រមាណ​ជាង ៦៨% នៅឆ្នាំ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម