Connect with us

ព័ត៌មានអន្ដរជាតិ

​វៀតណាម​​អនុម័ត​គម្រោងផ្លូវរថភ្លើងថ្មីជាង ៨ ប៊ីលានដុល្លារ ​តភ្ជាប់ចិន

បានផុស

នៅ

សភាវៀតណាម​នាថ្ងៃពុធនេះ បាន​អនុម័ត​លើ​គម្រោង​សាងសង់ផ្លូវរថភ្លើងតម្លៃជាង ៨ ប៊ីលាន​ដុល្លារ ដែលតភ្ជាប់ពីទីក្រុងកំពង់ផែ Hai Phong កាត់តាមរដ្ឋធានីហាណូយ ឆ្ពោះទៅកាន់ទីក្រុងព្រំដែនជាប់ចិន​ Lao Cai ។ នេះ​បើតាម​ការ​ចុះ​ផ្សា​យរបស់​កាសែតក្នុងស្រុក​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែរថភ្លើងថ្មីនេះ នឹង​ឆ្លង​កាត់​​មជ្ឈមណ្ឌលផលិតកម្មសំខាន់ៗមួយចំនួនរបស់​វៀតណាម ដែលជាទីតាំងរបស់​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលជាច្រើនដូចជា Samsung, Foxconn និង Pegatron ជាដើម ដែល​ភាគច្រើន​ពឹង​ផ្អែក​លើ​សមាសធាតុផលិតមក​ពីប្រទេសចិន​។ ​

យោង​តាម​សេចក្ដីសម្រេច​លើ​គម្រោង​ ការសាងសង់ផ្លូវរថភ្លើង​នេះ​ មានគោលបំណងបំពេញតម្រូវការដឹកជញ្ជូនរវាងវៀតណាម និងចិន ដោយ​រំពឹងថានឹងបម្រើជាកត្តាជំរុញសម្រាប់ «ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាពតាមច្រករបៀងសេដ្ឋកិច្ច Lao Cai-Hanoi-Hai Phong» ទន្ទឹមនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ និងការលើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបកម្ម។

គម្រោង​ផ្លូវរថភ្លើងដែលមាន​ប្រវែង ៣៩០,៩ គីឡូម៉ែត្រ​នេះ​ រំពឹង​ថា​នឹង​ត្រូវ​ការ​ថវិកាសាងសង់ប្រមាណជាង ៨ ប៊ីលាន​ដុល្លារ ដោយគ្រោង​នឹង​ចាប់ផ្ដើមសិក្សាពីលទ្ធភាព​នៅឆ្នាំនេះ​ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ខណៈ​ប៉ុន្មានថ្ងៃមុន មន្រ្តីវៀតណាមបាន​​លើកឡើងថា ​​ខ្លួន​​​មាន​គម្រោង​ខ្ចីប្រាក់​ពី​ចិន​​ ដើម្បី​ប្រើ​ប្រាស់ក្នុងគម្រោង​នេះ​។

វាគឺជាគម្រោង​ផ្លូវរថភ្លើងមួយ ក្នុងចំណោម​ ២ ដែលតភ្ជាប់ទៅ​ចិន​ ​ដែលវៀតណាមចាត់ទុកថាជា​ផ្នែកមួយ​នៃគំនិតផ្តួចផ្តើម «ច្រករបៀង២ ខ្សែក្រវ៉ាត់១» របស់ខ្លួន ដែលតភ្ជាប់​គំនិតផ្ដួចផ្ដើម​​ខ្សែក្រវ៉ាត់ និងផ្លូវរបស់​ចិន​។ វៀតណាម​អនុម័ត​គម្រោង​នេះ​ឡើងជាង ១ ឆ្នាំ ក្រោយ​ សន្យាជាមួយ​ចិន​ក្នុងការ​​បង្កើន​ទំនាក់ទំនងឱ្យ​កាន់តែស៊ីជម្រៅ ​អំឡុងដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង ។

កន្លងមក មន្រ្តីវៀតណាម​បាន​លើកឡើងថា ប្រព័ន្ធ​ផ្លូវរថភ្លើងរបស់​ខ្លួន​មាន​លក្ខណៈចាស់ទ្រុធទ្រោម នឹង​ត្រូវការការ​ជួសជុលឡើងវិញ ដើម្បី​បំពេញ​តម្រូវការ​ដឹកជញ្ជូន​ដែល​កើនឡើង ចំពេល​ដែល​ប្រទេស​នេះ​ក្លាយជា​ទិសដៅ​ដាក់ការវិនិយោគដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនបរទេស​ ជាពិសេស​ក្នុងភាព​តាន​តឹង​ពាណិជ្ជកម្មអាមេរិក-ចិន។

អ្នកវិភាគ​លើកឡើងថា​ គម្រោង​ផ្លូវរថភ្លើងថ្មីរបស់​វៀតណាម​ មាន​សារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់​វៀតណាម​ ដោយ​ហេតុថា ប្រទេសនេះ​​នាំចូលច្រើនពី​ចិន​ ​​នូវ​វត្ថុធាតុដើម និង​សមាសធាតុផលិតផលផ្សេងៗ សម្រាប់​ផលិតកម្ម​ក្នុងស្រុករបស់​ខ្លួន​។

គួរគូស​បញ្ជាក់ថា​ គម្រោងថ្មីត្រូវបាន​អនុម័តឡើង ៣ ខែ​ក្រោយ​សភា​វៀតណាម​អនុម័តសេចក្ដីសម្រេចចិត្តលើ​គម្រោង​ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ ប៊ីលាន​ដុល្លារ ប្រវែង ១ ៥៤១ គីឡូម៉ែត្រ ដែល​តភ្ជាប់ពី​ក្រុងហាណូយ ទៅក្រុងហូជីមិញ និងគ្រោងដាក់ដំណើរការនៅឆ្នាំ ២០៣៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម