Connect with us

ព័ត៌មានជាតិ

​ជើងហោះហើរតាមផ្លូវអាកាសនៅកម្ពុជាមានកំណើនខ្ពស់នៅដើមឆ្នាំនេះ

បានផុស

នៅ

ចំនួនអ្ន​កធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាសនៃអាកាសយានដ្ឋានអន្តរជាតិដែល​គ្រប់គ្រងដោយក្រុមហ៊ុន VINCI Airports ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Airports មានកំណើនជាង២០%នៅក្នុងខែមករាកន្លងទៅនេះ​ធៀបទៅរយៈពេលដូចគ្នាឆ្នាំមុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Cambodia Airports ជាសាខា​មួយ​របស់ក្រុមហ៊ុន VINCI Airports ដែលស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន ​ធំ​ៗ​លំដាប់ពិភពលោក​ចំនួន​៥​នៅក្នុងវិស័យអាកាសយានដ្ឋាន។​​ ជាមួយ​នឹង​វត្ត​មាន​ធ្វើ​ប្រតិបត្តិការ​អស់​ជាង​២០ឆ្នាំ​នៅ​ក្នុង​ប្រទេសកម្ពុជា និង​ការ​វិនិយោគ​មាន​តម្លៃទឹក​ប្រាក់​៥០០លាន​ដុល្លារ​អាមេរិក កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុន VINCI Airports កំពុង​ប្រតិបត្តិការ​គ្រប់​គ្រង​អាកាសយាន​ដ្ឋាន​នៅ​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន VINCI ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ​  ចំនួនអ្នកដំណើរនៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់ក្រុមហ៊ុន Cambodia Airports ​កើនឡើង ២៥%នៅក្នុងខែមករាឆ្នាំ២០២៥នេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅអាកាសដ្ឋានអន្តរជាតិកម្ពុជា​ក៏កើនឡើង ២៣%ផងដែរនៅក្នុងខែមករាឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។​

ក្រុមហ៊ុន VINCI បានលើកឡើងថា៖«សម្រាប់ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិនានានៅលើពិភពលោកដែលគ្រប់គ្រងដោយក្រុមហ៊ុន VINCI កំពុងចាប់ផ្តើមយ៉ាងស្វាហាប់រហូតដល់ដំណាច់ឆ្នាំ ២០២៥។ បើតាមតួរលេខគឺកើនឡើងស្ទើរតែគ្រប់ប្រទេសទាំង១៤ នៃបណ្តាញរបស់យើង»។

លោកបណ្ឌិត ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ​នេះថាចំនួនភ្ញៀវទេចរអន្តរជាតិមកទស្សនាកម្ពុជាបានបន្តកើនឡើងចាប់តាំងពីចុងឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសកំណើនភ្ញៀវមកពីប៉ែកអឺរ៉ុប។ ប៉ុន្តែលោកថា ស្របពេលដែលវិស័យទេសចរណ៍ទាំងមូលកំពុងមានកំណើន កម្ពុជាគួររៀបចំនូវព្រឹត្តិការណ៍ទេចរណ៍នានាដើម្បីបន្តទាក់ទាញភ្ញៀវឱ្យមកកាន់តែច្រើន។

លោកបានថ្លែងថា៖«វាជាសញ្ញាល្អនៃការវិវត្តន៍វិស័យទេចរណ៍  សម្រាប់កំណើនតាមផ្លូវអាកាសនាដើមឆ្នាំនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យនេះ ដូច្នេះនៅពេលរដូវក្សត់ភ្ញៀវនាពេលខាងមុខ ទាំងវិស័យឯកជន និងរដ្ឋត្រូវសហការគ្នារៀបចំនូវយន្តការ ឬព្រឹត្តិការណ៍នានាដើម្បីរក្សានូវកំណើននេះ»។​

​យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ជាមួយនឹងចំនួនភ្ញៀវទេចរណ៍នេះ បានបង្កើត​ ចំណូល​សរុបជាង ៣,៦៣ ពាន់លានដុល្លារដល់សេដ្ឋកិច្ច​ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៩ នាទីutes មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម