Connect with us

ព័ត៌មានអន្ដរជាតិ

រ៉យទ័រ៖ ៩០ ​% នៃក្រុមហ៊ុនជប៉ុន ចាត់ទុក ត្រាំ ថាអាក្រក់សម្រាប់ជំនួញ

បានផុស

នៅ

លទ្ធផល​នៃ​ការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បង្ហាញ​ថា​ ស្ទើរតែ ៩ ក្នុងចំណោម ១០ ឬ​ជិត ៩០ ភាគរយ នៃក្រុមហ៊ុនជប៉ុន យល់ឃើញ​ថា គោលនយោបាយ​របស់​​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នឹង​ប៉ះពាល់ដល់អាជីវកម្ម​របស់​ពួកគេ​ ដែល​នេះបង្ហាញពីកំណើននៃការព្រួយបារម្ភពីជប៉ុន ដែល​ជាប្រភពនៃ​ការវិនិយោគដោយផ្ទាល់ពីបរទេសកំពូលរបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិដដែល​បង្ហាញថា លទ្ធភាពនៃការដំឡើងពន្ធខ្ពស់ និងភាពតានតឹងកាន់តែតាន​តឹង​នៃពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យទស្សនវិស័យសម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនធ្លាក់ចុះ​កាន់តែអាក្រក់ទៅៗ​។

​ជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ​ពឹងផ្អែកយ៉ាងខ្លាំងលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយ​ចិន​​​ ទាំងសម្រាប់​មូលដ្ឋានផលិតកម្ម និងទីផ្សារសំខាន់សម្រាប់គ្រឿងម៉ាស៊ីន​ និងការនាំចេញផ្សេងទៀត។

បើតាម​រ៉យទ័រ​ ប្រហែល ៨៦ ភាគរយ នៃក្រុមហ៊ុនដែល​បាន​ឆ្លើយតប​ បាន​យល់ឃើញថា​ គោលនយោបាយ​របស់លោក ត្រាំ នឹងមានផលប៉ះពាល់អវិជ្ជមាន ឬអវិជ្ជមានខ្លះៗទៅលើបរិយាកាសអាជីវកម្មរបស់​ខ្លួន ​ខណៈ​ ១៤ ភាគរយ រំពឹង​ពី​ផល​វិជ្ជមាន ឬវិជ្ជមាន​ខ្លះ​ៗ​។

ក្នុងការស្ទង់មតិប្រចាំខែដូចគ្នា​កាលពីខែ​ខែធ្នូ ៧៣ ភាគរយ នៃ​ក្រុមហ៊ុន​បាននិយាយថា អាណត្តិទី២របស់លោក ត្រាំ អាច​នឹងមានគ្រោះថ្នាក់ដល់បរិយាកាសអាជីវកម្មរបស់ពួកគេ។ ​លោក​ ត្រាំ បានចូលកាន់តំណែងជាផ្លូវការកាលពីខែមុន។

ក្នុងចំណោមក្រុមហ៊ុនដែល​ចាត់ទុកថាគោលនយោបាយរបស់លោក ត្រាំ មានភាពអវិជ្ជមាន ៧២ ភាគរយ បានចាត់ទុកយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ប្រធានាធិបតីរូប​នេះ​រួមទាំងការបន្ថែមពន្ធ ថាជាក្ដីកង្វល់ដ៏ធំបំផុត ខណៈ ២៦ ភាគរយ ចង្អុលបង្ហាញពីភាពកាន់តែតានតឹងរវាងសហរដ្ឋអាមេរិក និងចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម