Connect with us

ព័ត៌មានអន្ដរជាតិ

ឧស្សាហកម្មចំណីសត្វ​ថៃ បង្កើនការនាំចូលពីអាមេរិកដល់ ២,៨ ប៊ីលានដុល្លារ

បានផុស

នៅ

ក្នុងជំហាន​ដើម្បី​កាត់បន្ថយអតិរេកពាណិជ្ជកម្ម​ជាមួយអាមេរិក និងបញ្ចៀសពន្ធរបស់ ត្រាំ ឧស្សាហកម្មចំណីសត្វ​ថៃបានប្ដេជ្ញា​បង្កើនការ​​នាំចូល​ផលិតផលកសិកម្មពីសហរដ្ឋអាមេរិកដល់ ២,៨ ប៊ីលាន​ដុល្លារ ក្នុងមួយឆ្នាំៗ ជាជាងនាំចូល​ពីប្រទេសដទៃទៀត​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមរោងចក្រផលិត​ចំណីសត្វ​ថៃ លោក Pornsil Patchrintanakul ​បានប្រាប់ Bloomberg News ក្នុងបទសម្ភាសន៍មួយថា សមាគម​​កំពុងពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីបន្ធូរបន្ថយច្បាប់មួយចំនួន ​ក្នុងគោលបំណង​ធ្វើឱ្យទំនិញ​សម្រាប់ផលិតជា​ចំណីសត្វ​របស់អាមេរិកដូចជាសណ្តែកសៀង និងពោត កាន់តែប្រកួតប្រជែងក្នុងការនាំចូល​។

លោក Pornsi បាននិយាយថា ការ​បន្ទាប ឬលុបចោលពន្ធនាំចូលរបស់ថៃ ២ ភាគរយ​ លើសណ្តែកសៀងរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើទៅបានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាចលើកទឹកចិត្ត​ឱ្យ​រោង​ម៉ាស៊ីនផលិត​ចំណីសត្វថៃ ទិញបន្ថែមទៀតពី​អាមេរិក ជំនួសឱ្យប្រេស៊ីល។ លើសពីនេះ​ ការផ្អាកជាបណ្តោះអាសន្ននៃពន្ធគយរបស់ WTO លើពោត នឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្គត់ផ្គង់របស់សហរដ្ឋ​អាមេរិក ដោយសារអាមេរិក​ជាប្រទេសផលិត និងនាំចេញធំបំផុតរបស់ពិភពលោក។ ​

មន្រ្តីសមាគមដដែល​បន្ថែមថា ការ​នាំចូលផលិតផលកសិកម្មរបស់អាមេរិក គឺជា​យន្តការរហ័សក្នុងការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្មជាមួយ​អាមេរិក​។

តាម​ការ​ប៉ាន់ស្មាន​របស់​សមាគម ថៃអាច​នាំចូល​សណ្ដែកសៀង ពោត សំណល់អេតាណុល សរុប​តម្លៃ ២,៨ ប៊ីលាន​ដុល្លារក្នុង​មួយឆ្នាំៗ។ បច្ចុប្បន្ន​ ថៃ​​នាំចូល​សណ្តែកសៀង​អាមេរិក​តម្លៃ​ ៦៨,២​ លាន​ដុល្លារ និង​ដំណាំ​ផ្សេងៗ ប៉ុន្តែ​គ្មាន​ពោត​អាមេរិក​ទេ។

ស្ទើរតែទាំងស្រុងនៃសណ្ដែកសៀងនាំចូល​របស់​ថៃ មាន​ប្រភព​មក​ពី​ប្រេស៊ីល ខណៈ​តិចជាង​ ១ ភាគរយ មក​ពីសហរដ្ឋអាមេរិក​។ ​ពោត​មាន​ប្រភព​ក្នុង​ស្រុក និងមក​​ពី​ប្រទេស​ជិត​ខាង​អាស៊ីអាគ្នេយ៍ ខណៈ​ស្រូវ​សាលី​ ដែលជាសមាសធាតុចំណីសត្វមួយ​ទៀត​ មាន​ប្រភព​មក​ពី​អឺរ៉ុប។

គួរគូស​បញ្ជាក់ថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតងតាន​ ស៊ីណាវ៉ាត្រា ​បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ សិក្សាវិធានការដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្មរបស់​ថៃក្នុងយុគសម័យថ្មី​ របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ​​ថៃបាន​ប្ដេជ្ញា​ធ្វើ​ការ​បង្កើនការនាំចូលពីសហរដ្ឋអាមេរិក​ ដើម្បី​កាត់បន្ថយ​អតិរេកពាណិជ្ជកម្ម​ដែលថៃមានប្រមាណ ៣៥,៤ ប៊ីលាន​ដុល្លារ កាល​ពីឆ្នាំមុន​។ កន្លងមក លោក ត្រាំ បាន​ប្ដេជ្ញាដាក់ពន្ធ​លើ​គ្រប់ប្រទេស​ដែល​អាមេរិក​មានឱនភាព​ពាណិជ្ជកម្មជាមួយ​ ឬ​ប្រទេស​ដែល​មិនសូវ​នាំចូលទំនិញ​អាមេរិកច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ​ជំរុញ​​ឲ្យ​អ៊ីស្រាអែល​ស្តារ​លទ្ធភាព​មនុស្សធម៌​នៅ​ហ្គាហ្សា​ឡើង​វិញ

ព័ត៌មានជាតិ៥០ នាទីutes មុន

អភិបាលរងខេត្តមណ្ឌលគិរី ជំរុញមន្រ្តីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយពីតម្លៃវប្បធម៌ និងសិល្បៈជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត ហង់ជួន ណារ៉ុន៖កម្ពុជាមានមោទនភាព ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម