ព័ត៌មានជាតិ
ADB៖ វិស័យហិរញ្ញវត្ថុនៅកម្ពុជាត្រូវបង្កើនការផ្តល់ឥណទានដល់អាជីវកម្មបៃតង
លោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានលើកឡើងថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាត្រូវបង្កើននូវការវិនិយោគ និងការផ្តល់កម្ចីបន្ថែមទៀតដល់បណ្តាអាជីវកម្មបៃតង និងការប្រែប្រួលអាកាសធាតុ ខណៈបណ្តាប្រទេសនានារួមទាំងកម្ពុជាកំពុងតែទទួលរងនូវបញ្ហាអាកាសធាតុ។

ការលើកឡើងរបស់លោកស្រី Jyotsanaធ្វើឡើង កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅក្នុងសិក្ខាសាលាមួយដែលត្រូវបានរៀបចំដោយADB និងសមាគមធនាគារនៅកម្ពុជា (ABC) លើការពិគ្រោះយោបល់ស្តីពីកម្មវិធីបង្កើនល្បឿននៃវិស័យធនាគារពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ។
លោកស្រីថា បច្ចុប្បន្នស្ថាប័នខ្លួនបានកំពុងធ្វើការជាមួយកិច្ចសហប្រតិបត្តិការដៃគូរបស់ADB រួមមានធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងផ្តល់កម្មវិធីជំនួយបច្ចេកទេសគោលដៅមួយគឺ Climate Banking Accelerator ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុក្នុងការវាយតម្លៃហានិភ័យ និងឱកាសទាក់ទងនឹងអាកាសធាតុ និងបង្កើតឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកទឹកចិត្តលើការវិនិយោគផ្នែកប្រែប្រួលអាកាសធាតុពីវិស័យឯកជន។

លោកស្រីបានថ្លែងថា៖«ប្រទេសកម្ពុជាប្រឈមមុខនឹងគម្លាតហិរញ្ញប្បទានលើការប្រែប្រួលអាកាសធាតុ ហើយធនាគារ និងស្ថាប័នហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការកៀរគរហិរញ្ញវត្ថុសម្រាប់ការកាត់បន្ថយ និងការបន្សាំនៃការប្រែប្រួលអាកាសធាតុ»។
លោក ឌិត សុចល ប្រធានគណកម្មាការនៃហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៃ ABC បានលើកឡើងថាការប្រែប្រួលអាកាសធាតុមិនមែនជាការគំរាមកំហែងដែលនៅឆ្ងាយទៀតនោះទេ ប៉ុន្តែវាកំពុងតែកើតឡើងនាពេលបច្ចុប្បន្ន។ ការកើនឡើងសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធំៗនានា និងការរិចរិលនៃបរិស្ថានកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច សហគមន៍ និងប្រព័ន្ធអេកូឡូស៊ីនៅទូទាំងពិភពលោក ហើយកម្ពុជាគេមិនផុតដែរ។

លោកបន្តថា៖« សមាគមធនាគារនៅកម្ពុជារួមជាមួយសមាជិករបស់ខ្លួនបានកំណត់ហិរញ្ញវត្ថុនិរន្តរភាពជារបៀបវារៈអាទិភាព។ ងប្តេជ្ញាលើកកម្ពស់ការអនុវត្តក្នុងវិស័យទាំងនេះ ដោយអនុលោមតាមអនុសញ្ញាអាស៊ាន និងផែនទីបង្ហាញផ្លូវហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅកម្ពុជា ដើម្បីលើកកម្ពស់ការអនុវត្តហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ពង្រឹងសមត្ថភាព និងចំណេះដឹង ការតស៊ូមតិសម្រាប់គោលនយោបាយគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនានា»។
កាលពីឆ្នាំ ២០២៣ ADBបានអនុម័តនូវជំនួយបច្ចេកទេសលើ ការពន្លឿនការអភិវឌ្ឍន៍វិស័យឯកជនសម្រាប់អាជីវកម្មបៃតង និងកំណើនប្រកបដោយបរិយាបណ្ណនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកសាងសមត្ថភាពនៃអន្តរការីផ្នែកហិរញ្ញវត្ថុរបស់វិស័យឯកជននៅអាស៊ីអាគ្នេយ៍ ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចទៅរកកំណើនកាបូនទាប និងធន់នឹងអាកាសធាតុ។ Carbon Trust គឺជាដៃគូដែលបានជ្រើសរើសដើម្បីគាំទ្រដល់ការផ្តល់កម្មវិធីជំនួយបច្ចេកទេសនេះ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម