សេដ្ឋកិច្ច
អតិថិជនចិនគឺជាទីផ្សារធំនៃបង្កងអូស្ត្រាលី
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងកសិករកម្ពុជា ដែលស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ការចិញ្ចឹមបង្កងអូស្រ្ដាលី ក្នុងកសិដ្ឋានរបស់លោក មានទីផ្សារធំបានតែអតិថិជនចិន តាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗ ក្នុងប្រទេសកម្ពុជា។

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក លី រតនៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងកសិករកម្ពុជា បានប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានចិញ្ចឹមបង្កងអូស្ដ្រាលី របស់លោក បានចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ លោក បន្តថា មូលហេតុដែលលោកចាប់យកការចិញ្ចឹមបង្កងអូស្ត្រាលី ដោយសារតែមើលឃើញថា ប្រភេទបង្កងនេះ មិនសូវមានអ្នកចិញ្ចឹមច្រើន ដូចបង្កងដៃវែង ឬបង្កងទឹកសាប នោះឡើយ។ ម្យ៉ាងវិញទៀត ប្រភេទបង្កងអូស្ត្រាលី វាមានទីផ្សារធំបានតែអតិថជនចិន ច្រើនជាងអតិថិជនខ្មែរ នេះក៏ដោយសារតម្លៃរបស់វារាងថ្លៃជាងបង្កងធម្មតាបន្ដិច។

ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមវិញ លោក លី រតនៈ បានបញ្ជាក់ដែរថា ការចិញ្ចឹមបង្កងអូស្រ្ដាលី វាមិនខុសគ្នាអ្វីពីការចិញ្ចឹមបង្កងដៃវែង នោះឡើយ ពោលគឺគ្រាន់តែគ្រប់គ្រង់បរិមាណទឹកក្នុងសីតុណ្ហភាពមួយ និងមានផ្ទៃដីក្នុងទំហំសមរម្យមួយតែប៉ុណ្ណោះ។ ក្រៅពីនេះ ការចិញ្ចឹមជាក់ស្ដែងត្រូវរងចាំពេលវេលាចន្លោះពី ៥ខែ ទៅ៦ខែ ទើបអាចប្រមូលផលវាបាន ផងដែរ។

លោក លី រតនៈ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ទីផ្សារបង្កងអូស្ដ្រាលីកសិដ្ឋានរបស់លោក អាចលក់ចេញទៅកាន់ខេត្តគោលដៅទេសចរណ៍មួយចំនួន ក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ភាគច្រើននោះគឺសម្បូរជនជាតិចិនរស់នៅតែម្ដង។

ចំណែកការផ្គត់ផ្គង់វិញ លោកបានបញ្ជាក់ដែរថា បង្កងអូស្ដ្រាលីក្នុងកសិដ្ឋានរបស់លោក ក្នុងមួយខែ អាចផ្គត់ផ្គង់ទៅកាន់ទីផ្សារបានតែ ៤០គីឡូ នៃទំហំផ្ទៃដីសរុប២ហិកតា ចំពោះតម្លៃវិញ ១គីឡូអាចលក់ចេញបាន ចន្លោះពី ១៦ដុល្លារ ទៅ ១៧ដុល្លារ សម្រាប់តម្លៃបោះដុំ។

លោក លី រតនៈ បានបង្ហើបឱ្យដឹងទៀតថា មុខរបរចិញ្ចឹមបង្កងអូស្រ្ដាលីនេះ ចំណាយដើមទុនធំ តែពិបាករកទីផ្សារ ខណៈប្រជាជនខ្មែរខ្លះ នៅពុំទាន់ស្គាល់ច្បាស់ប្រភេទបង្កងនេះនៅឡើយ។ សម្រាប់លោក លី រតនៈ ការចិញ្ចឹមបង្កងអូស្រ្ដាលី មិនមែនគ្រាន់តែមានដើមទុនតែប៉ុណ្ណោះទេ តែធ្វើវាឡើងដោយទឹកចិត្តស្រឡាញ់ទើបអាចជោគជ័យទៅបាន៕

អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី