Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​អន្តរជាតិ​ បន្តកើនឡើង ជុំវិញកង្វល់ការផ្គត់ផ្គង់

បានផុស

នៅ

តម្លៃប្រេង​ឆៅអន្តរជាតិ​បាន​កើនឡើងនៅពេលបញ្ចប់ការជួញដូរ​នៅថ្ងៃព្រហស្បតិ៍ ដែល​ជាកំណើន​៣ថ្ងៃជាប់ៗគ្នា ក្រោយ​ទិន្នន័យរដ្ឋាភិបាលអាមេរិក​បង្ហាញ​ថា​ស្ដុកប្រេងសាំង​​របស់​ខ្លួន​ធ្លាក់ចុះ ហើយ​ការព្រួយបារម្ភអំពីការរំខាន​ផ្នែកផ្គត់ផ្គង់ប្រេងរបស់​រុស្ស៊ី​នៅតែបន្ត។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​ឆៅនាពេល​អនាគត ម៉ាក​ Brent បានកើនឡើង ៤៤ សេន ឬ ០,៥៨ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅតម្លៃ ៧៦,៤៨ ដុល្លារ/បារ៉ែល។ ​ចំណែក​ឯ​តម្លៃប្រេង​ឆៅនាពេលអនាគត​របស់អាមេរិក West Texas Intermediate (WTI) វិញ បាន​កើនឡើង ៣២ សេន ឬ​ ០,៤៤ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅតម្លៃ ៧២,៥៧ ដុល្លារ/បារ៉ែល។ ​

រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បាន​ចេញទិន្នន័យ​ដែលបង្ហាញថា ស្តុកប្រេងឆៅរបស់ប្រទេស​បាន​កើនឡើង​ច្រើន​ជាង​ការរំពឹង​ទុកតិចតួច​ ប៉ុន្តែ​ស្ដុកប្រេងចម្រាញ់រួច​វិញ​ បាន​ធ្លាក់ចុះ​កាលពីសប្ដាហ៍មុន។ ការណ៍នេះ​ មាន​ឥទ្ធិពល​ទៅលើ​កំណើន​តម្លៃប្រេង​អន្តរជាតិ​។

ទន្ទឹម​នឹង​នេះ​ ការព្រួយ​បារម្ភផ្នែក​ផ្គត់​ផ្គង់​លើ​ប្រេង​របស់រុស្ស៊ី ក៏​នៅ​បន្ត​ជា​បញ្ហា​ផងដែរ​ ដោយ​វា​ជួយ​ជំរុញ​តម្លៃថាមពល​ ទោះ​បីជា​ រុស្ស៊ី និងសហរដ្ឋអាមេរិក​ចរចា​គ្នា​លើការបញ្ចប់​សង្រ្គាម​នៅអ៊ុយក្រែនក៏ដោយ​។ អ៊ុយក្រែន​ច្រានចោល​ការចរចា​ដែលគ្មាន​វត្តមាន​ខ្លួន​មួយ​នេះ ខណៈ​មន្រ្តី​របស់​ប្រទេស​បាន​លើកឡើងថា រុស្ស៊ី​នៅតែ​បន្តវាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពលរបស់​ខ្លួន​។ រុស្ស៊ីឯណោះវិញ​ បាន​ឱ្យដឹង​ថា​ ការវាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​លើ​បំពង់បង្ហូរ​ប្រេង​កាត់តាម​ប្រទេស​កាហ្សាក់ស្ថាន បានកាត់បន្ថយលំហូរ​ប្រេង​ចន្លោះពី ៣០-៤០ ភាគរយ​ កាលពីថ្ងៃអង្គារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម