Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​គ្រោងនាំចេញអង្ករ ១០០ ០០០ តោន ទៅបង់ក្លាដែស ​

បានផុស

នៅ

វៀតណាម​គ្រោង​នាំចេញ​អង្ករ​សប្រមាណ ១០០ ០០០ តោន ទៅកាន់​បង់ក្លាដែស ក្រោម​កិច្ចព្រមព្រៀងថ្មី​រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំង​២។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមស្បៀងអាហារវៀតណាម បាន​ឱ្យដឹង​ថា​ កិច្ចសន្យានាំចេញនេះត្រូវបានចុះហត្ថលេខាក្រោមក្របខណ្ឌរដ្ឋាភិបាល-រដ្ឋាភិបាល (G2G) ហើយ​សាជីវកម្មស្បៀង​អាហារភាគខាងត្បូងវៀតណាម (Vinafood II) នឹង​ធ្វើ​ការ​ផ្គត់ផ្គង់​នូវអង្ករសទាំង​នោះ។ ​

ក្រោម​កិច្ចព្រមព្រៀង​ តម្លៃ​អង្ករត្រូវបានកំណត់លក់នៅ ៤៧៤,២៥ ដុល្លារ/តោន ​ពោលគឺ​​ខ្ពស់ជាងតម្លៃទីផ្សារអន្តរជាតិធម្មតាសម្រាប់អង្ករសនាពេល​បច្ចុប្បន្ន​។

បើតាម​ Viet Nam News ​ការនាំចូលអង្ករសពី​វៀតណាមក្នុងទ្រង់ទ្រាយធំ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់បង់ក្លាដែសដើម្បីរក្សាស្ថិរភាពតម្លៃម្ហូបអាហារ ជាពិសេសនៅពេលដែលប្រទេសនេះអនុវត្តកម្មវិធីទីផ្សារ​លក់​បើកចំហ (OMS) របស់ខ្លួន​ចាប់ផ្តើម​ក្នុងខែកុម្ភៈ។

ក្រោមផែនការនេះ រដ្ឋាភិបាលបង់ក្លាដែស​នឹងចែកចាយអង្ករប្រហែល ៩០៧ តោនជារៀងរាល់ថ្ងៃ តាមរយៈ​កន្លែង​ចំនួន ៩០៦ នៅទូទាំងប្រទេស រួមទាំងរដ្ឋធានី ដាកា និង​ទីក្រុងធំៗ និងតំបន់ដែលពឹងផ្អែកលើកម្លាំងពលកម្មខ្លាំង​ផងដែរ។ អង្ករ​នេះ​ នឹង​ត្រូវ​លក់​ក្នុង​តម្លៃប្រហែល ២៤៣ ដុល្លារ​​/​តោន ដើម្បី​ឱ្យ​ប្រជាជនបង់ក្លាដែស​ដែល​​​មាន​ចំណូល​ទាប ​អាច​ទទួល​បាន​ការ​ផ្គត់ផ្គង់​ស្បៀង​ចាំបាច់​ខ្លាំង​​ក្នុង​តម្លៃ​សមរម្យ។

គួរគូស​បញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយនៅអាស៊ីខាងត្បូង។ ទោះជាយ៉ាងនេះក្តី ប្រទេសនេះនៅតែត្រូវការនាំចូលអង្ករ​នៅពេល​ខ្លះ​ ដើម្បីរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ។ ក្នុង​ឆ្នាំ ​២០២៣ បង់ក្លាដែស​បាន​នាំ​ចូល​អង្ករ​ជិត​ ២ លាន​តោន​ពី​ប្រទេស​រួម​មាន​ឥណ្ឌា ថៃ វៀតណាម និង​មីយ៉ាន់ម៉ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម