Connect with us

ព័ត៌មានជាតិ

​NBC៖ ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនឹងកើនឡើងក្នុងអត្រា៦%នៅឆ្នាំនេះ

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរីបានលើកឡើងថា ប្រព័ន្ធធនាគារនឹងបន្តអភិវឌ្ឍដោយរឹងមាំ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច​តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថាកើនឡើងក្នុងអត្រាមធ្យម៦%ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឡើកឡើងរបស់លោកស្រីបណ្ឌិតបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំ២០២៤ឆ្នាំ និងទិសដៅសម្រាប់ឆ្នាំ២០២៥ ចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា  ​សេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងក្នុងអត្រា៦ភាគរយ នាឆ្នាំ២០២៤ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាបក៏ដោយ។ ខណៈ អតិផរណាជាមធ្យមមានកម្រិតត្រឹម០,៨ភាគរយ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។

លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម៤.០៧១រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩វិញ។

​លោកស្រីថាចំពោះប្រព័ន្ធធនាគារ ឥណទាននៅតែបន្តកើនឡើងតែក្នុងល្បឿនយឺតជាងមុន។ ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។ ​ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់»។

ទោះជាយ៉ាងណា លោកស្រីថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន១៦,៣ភាគរយ ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុននិងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ​។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី២១ ខែកុម្ភៈនេះថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានៅតែល្អប្រសើរ ទោះបីជាមានកំណើនយឺតជាងការរំពឹងទុក។ ប៉ុន្តែលោកថា វិស័យនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលលំបាកប៉ុន្មានឆ្នាំមកនេះ។

លោកបានថ្លែងថា៖«សម្រាប់ការព្យាករណ៍របស់ធនាគារជាតិគឺពិតជាមិនខុសពីអ្វីដែលយើងខ្ញុំបានព្យាករណ៍ដែរ តាមរយៈការមើលតាមរបាយការណ៍របស់សមាគមធនាគារ និងតាមរយៈស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង គឺការប៉ាន់ស្មានកំណើននៃវិស័យនេះក្នុងអត្រា៦%គឺត្រឹមត្រូវ។ យើងឃើញថាឥណទានកាលពីឆ្នាំ២០២៤កន្លងទៅយើងមានកំណើនក្នុងអត្រា៣% ដូច្នេះសម្រាប់ឆ្នាំ២០២៥​អាចកើនក្នុងរង្វង់៦ឬជាង៦%»។

បើតាមលោកចៅចេក ធនាគាររបស់លោកបានធ្វើការព្យាករណ៍ថាកំណើនឥណទានរបស់ខ្លួននឹងកើនឡើងជាង១០%នៅឆ្នាំ២០២៥ ដោយសារតែកាលពីឆ្នាំ២០២៤ បានកើនឡើងក្នុងអត្រា១០%។

របាយការណ៍ប្រចាំឆ្នាំរបស់ NBC   គិតត្រឹមឆ្នាំ២០២៤ ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានកើនឡើងក្នុងអត្រា ៣ ភាគរយដែលមានចំនួនរហូតដល់ ៥៩,៩ពាន់លានដុល្លារ ខណៈពេលដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ១៦,៣ភាគរយកើនដល់ ៥៧ ពាន់លានដុល្លារ។ ក្នុងនោះដែរ សម្រាប់ឥណទានមិនដំណើរការ (NPLs) នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអត្រា ៧,៩ភាគរយ និង ៩ ភាគរយរៀងៗគ្នា។

របាយការណ៍នេះបានឱ្យដឹងទៀតថាទ្រព្យសកម្ម​​នៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ​បានកើនឡើងដល់ ​៩១,១ពាន់លានដុល្លារនៅឆ្នាំត្រឹមដំណាច់ឆ្នាំ២០២៤ពោលគឺកើនឡើង ៧ភាគរយពីធៀបទៅឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ​ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៥និងគ្រឹះស្ថានឥណទានជនបទចំនួន ១១៤ ដែលមានគណនីបញ្ញើចំនួន ២៣,៣ លានគណនី និងគណនីឥណទានចំនួន ៤ លានគណនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម