Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនពិចារណា​ហាមឃាត់ការនាំចេញនីកែល

បានផុស

នៅ

រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើការហាមឃាត់ការនាំចេញរ៉ែនីកែលឆៅ ដើម្បីជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុករបស់ខ្លួនវិញ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​វៀតណាម VNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Francis Escudero ​បាន​និយាយ​កាលពីពេល​ថ្មីៗនេះ​ថា សភារបស់ប្រទេសហ្វីលីពីន អាចផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់ការនាំចេញរ៉ែឆៅ ឱ្យបានឆាប់ត្រឹមខែមិថុនា។

ប្រសិនបើត្រូវបានអនុម័ត ការហាមឃាត់​រំពឹងថានឹងចូលជាធរមានក្នុងរយៈពេល ៥ ឆ្នាំ ខាង​មុន​ ដើម្បីទុក​ពេលវេលាដល់​ក្រុមហ៊ុន​រ៉ែ ឱ្យ​បង្កើតកន្លែងកែច្នៃរបស់​ខ្លួន​នៅក្នុងប្រទេស។

អ្នកជំនាញបាននិយាយថា ការហាមឃាត់ការនាំចេញរ៉ែនីកែល​របស់ប្រទេសហ្វីលីពីន ​អាចជា​ការព្រួយបារម្ភ សម្រាប់ឧស្សាហកម្ម​កែច្នៃរបស់ឥណ្ឌូណេស៊ី ដោយ​សារ​តែ​ហ្វីលីពីនជាអ្នកផ្គត់ផ្គង់​នីកែល​សំខាន់។

ការទាញយករ៉ែនីកែលនៅហ្វីលីពីន។

ទិន្នន័យ​ពីការិយាល័យ​ស្ថិតិឥណ្ឌូណេ​ស៊ី (BPS) បង្ហាញថា ឥណ្ឌូណេស៊ីបាននាំចូលរ៉ែនីកែលជាង ១០,៤៧ លាន​តោន ​កាលពីឆ្នាំមុន ដែលបានកើនឡើងយ៉ាងខ្លាំងពីត្រឹមតែ ៣៧៤ ៤៦៨ តោន នៅឆ្នាំ ២០២៣។ ​ប្រហែល ៩៧ ភាគរយ​ នៃការនាំចូល​នោះ បានមកពីប្រទេសហ្វីលីពីន។

ជាមួយ​គ្នា​នោះ អ្នកជំនាញក៏បានព្រមានផងដែរ​ថា ការហាមប្រាមការនាំចេញនីកែលរបស់ហ្វីលីពីន អាចនាំឱ្យតម្លៃនីកែលអន្តរជាតិកាន់តែខ្ពស់ ដែលអាច​បង្ក​ជាកំណើន​ថ្លៃដើមសម្រាប់ឧស្សាហកម្មកែច្នៃរបស់ឥណ្ឌូណេស៊ី និង​ការធ្លាក់ចុះ​នៃប្រាក់ចំណេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម