ព័ត៌មានអន្ដរជាតិ
EU ចង់បង្កើនការនាំចូលឧស្ម័នអាមេរិកជំនួសរុស្ស៊ី ក្រោមសម្ពាធពន្ធ
មន្រ្តីរបស់សហភាពអឺរ៉ុប (EU) ទទួលបន្តុកលើកិច្ចការថាមពល បានឱ្យដឹងថា សហភាពកំពុងសម្លឹងបង្កើនការនាំចូលឧស្ម័នពីប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិក ដើម្បីជំនួសការផ្គត់ផ្គង់របស់រុស្ស៊ី ចំពេលប្លុកកំពុងរងនូវការគំរាមកំហែងដាក់ពន្ធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រៅពីការនាំចូលឧស្ម័នរបស់អាមេរិក សហភាពអឺរ៉ុបក៏មានគម្រោងពង្រីកសមត្ថភាពថាមពលកកើតឡើងវិញឱ្យបានលឿនជាងមុនផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើថាមពលឥន្ធនៈហ្វូស៊ីល។
សហភាពអឺរ៉ុបបានប្ដេជ្ញាថានឹងឈប់ប្រើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីនៅឆ្នាំ ២០២៧ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅឆ្នាំ ២០២២។ យ៉ាងណាមិញ ខណៈការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូររបស់រុស្ស៊ីបានធ្លាក់ចុះ ប្លុកនេះបានបង្កើនការនាំចូលឧស្ម័នធម្មជាតិពង្រាវរបស់រុស្ស៊ីកាលពីឆ្នាំមុន។
ស្នងការថាមពលសហភាពអឺរ៉ុប លោក Dan Jorgensen បាននិយាយក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា៖ «ជំនួសឱ្យការប្រើប្រាស់ប្រាក់អ្នកបង់ពន្ធ លុយរបស់ពលរដ្ឋ ដើម្បីចំណាយលើឧស្ម័ន ដែល [មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ] ពូទីន យកទៅប្រើក្នុងសង្រ្គាម យើងត្រូវធ្វើឱ្យប្រាកដថា យើងផលិតថាមពលរបស់យើង»។

លោក Jorgensen បន្ថែមថា ទីក្រុងប្រ៊ុចសែលកំពុងរៀបចំការផ្លាស់ប្តូរច្បាប់អនុញ្ញាត ដើម្បីបង្កើនល្បឿនការកសាងថាមពលកកើតឡើងវិញ។ ចំពោះឧស្ម័នប្រើប្រាស់តាមឧស្សាហកម្ម និងតាមផ្ទះ ដែលមិនអាចជំនួសបានឱ្យឆាប់រហ័សដោយអគ្គិសនី សហភាពអឺរ៉ុបនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់ប្រភពជំនួស»។
លោកបានបន្តថា៖ «បន្ទាប់មកវាជាការងាររបស់ខ្ញុំ ក្នុងការធ្វើឱ្យប្រាកដថា វាថោក និងមិនបានមកពីរុស្ស៊ីនោះទេ។ វានឹងនៅតែមានតម្រូវការសម្រាប់ឧស្ម័ន ហើយយើងនឹងត្រូវស្វែងរកប្រភពផ្សេងទៀតក្រៅពីរុស្ស៊ី ហើយនោះក៏អាចមានន័យផងដែរថា ការនាំចូលពីសហរដ្ឋអាមេរិកនឹងកាន់តែច្រើន»។
គួរគូសបញ្ជាក់ថា សហភាពអឺរ៉ុបនៅតែរងហានិភ័យនៃប្រភពផ្គត់ផ្គង់ថាមពល។ យ៉ាងណាមិញ គេមើលឃើញថា ការលើកឡើងរបស់លោក Jorgensen ធ្វើឡើងក្នុងបរិបទដែលអឺរ៉ុបរងនូវសម្ពាធរបស់សហរដ្ឋអាមេរិក ដោយលោក ត្រាំ បានគំរាមដាក់ពន្ធលើទំនិញរបស់សហភាពអឺរ៉ុប លុះត្រាតែប្លុកបង្កើនការនាំចូលប្រេង និងឧស្ម័នកាន់តែច្រើនពីសហរដ្ឋអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ